ឮ​គេ​រិះគន់​ថា​អត់​ដឹង​អី​ពី​បាល់ទាត់ Perez ក្ដៅ​ស្លឹក​ត្រចៀក​ឆ្លើយតប​វិញ​ភ្លែត

  • 2019-09-16 12:06:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​មាន​មតិ​រិះ​គន់​ថា​មិន​ដឹង​អ្វី​ច្រើន​ពី​ពិភព​បាល់ទាត់ ប្រធាន​ក្លឹប Real Madrid លោក Florentino Perez បាន​ប្រើប្រាស់​វេទិកា​នៃ​កិច្ច​ប្រជុំ​ក្លឹប Real Madrid និយាយ​ឆ្លើយតប​ប្រាប់​ក្រុម​អ្នក​រិះគន់​វិញ​ថា លោក​ជា​អ្នក​ធ្វើ​ឲ្យ​ក្លឹប​នេះ ជោគជ័យ​ដូច​សព្វថ្ងៃ​នេះ។

លោក​បាន​និយាយ​ថា៖ " មាន​មនុស្ស​មួយ​ចំនួន​និយាយ​ថា ខ្ញុំ​ដឹង​តែ​ពី​ចំនួន​ទឹកលុយ តែ​មិន​សូវ​ដឹង​ពី​បាល់ទាត់​។ ខ្ញុំ​ចង់​និយាយ​ថា ពេល​ខ្ញុំ​មក​ដល់ យើង​អត់​ទាន់​ឈ្នះ European Cup (UEFA Champions League) ក្នុង​រយៈពេល ៣២​ឆ្នាំ ហើយ​ក្លឹប​ជាប់​លេខ ១៣​ក្នុង​តារាង​ចំណាត់ថ្នាក់​របស់ UEFA '' ។

លោក​បាន​បន្ត​ថា៖ " ពេល​នេះ​យើង​ឈរ​កំពូល​តារាង ហើយ​ឈ្នះ​ពាន European Cup ចំនួន ១៣​លើក " ។

ក្រៅ​ពី​នេះ លោក​ក៏​បាន​ពោល​ពាក្យ​សរសើរ​គ្រូ​បង្គោល​របស់​ក្លឹប​លោក Zinedine Zidane ក៏​ដូច​ជា​កីឡាករ​ផង​ដែរ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី