BLACKPINK នៅតែមិនអាចជួយសង្គ្រោះផលិតកម្មយក្ស YG បាន
- 2019-09-18 02:09:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
BLACKPINK នៅតែមិនអាចជួយសង្គ្រោះផលិតកម្មយក្ស YG បាន
ចន្លោះមិនឃើញ
ការប្រគំតន្ត្រីទេសចរណ៍របស់ក្រុមតារាចម្រៀងស្រីល្បីឈ្មោះ BLACKPINK ដែលមានឈ្មោះថា «In Your Area» ទទួលបានផលវិជ្ជមានជាច្រើនពីសំណាក់ចូលរួម។ យ៉ាងណាមិញ ប្រាក់ចំណូលដែលបានមកពីការលក់សំបុត្រ និងលក់វត្ថុអនុស្សាវរីយ៍ផ្សេងៗ នៅតែមិនគ្រប់គ្រាន់ទៅតាមតម្រូវការរបស់ផលិតកម្មយក្ស YG នាពេលបច្ចុប្បន្នបាននោះទេ។
ការប្រគំតន្ត្រីទេសចរណ៍របស់ BLACKPINK ត្រូវបានរាយការណ៍ថា រកចំណូលបានរហូតដល់ ៦៥ លានដុល្លារឯណោះ ប៉ុន្តែ វានៅតែមិនគ្រប់គ្រាន់សម្រាប់ផលិតកម្មមួយនេះ។
YG ជ្រុះលុយប្រមាណ ៦០ លានដុល្លារ ដោយសារតែការធ្លាក់ចុះនៃស្ដុកក្រុមហ៊ុន ការត្រួតពិនិត្យទៅលើពន្ធករ និងជុំវិញរឿងរ៉ាវខុសច្បាប់ដែលបានឈានដល់ការឡើងតុលាការ។
បញ្ហាទាំងនេះត្រូវធ្លាក់ជាបន្ទុកដ៏ធ្ងន់ទៅដល់ BLACKPINK ដែលជាពេជ្រតែមួយគត់របស់ក្រុមហ៊ុនក្នុងការរកប្រាក់ចំណូល។