​ក្រុមហ៊ុន​​ម៉ូតូ​ចិន​មួយ​​នឹង​ចាប់ដៃ​ KTM ​ផលិត​ម៉ូតូ​កម្លាំង ១០០០ ​សេសេ​ជា​លើក​ដំបូង

  • 2019-09-19 02:50:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ CFMotor ​មាន​ទីស្នាក់ការ​ធំ​នៅ​ប្រទេស​ចិន​ ​ដែល​បាន​ផលិត​នឹង​ចរាចរណ៍​ម៉ូតូ​ជា​ច្រើន​ រួច​មក​ហើយ​លើ​ទីផ្សារ​សាកល។

(concept) រូប​រាង​ម៉ូតូ​(កម្លាំង​ ១០០០ ​សេសេ​)

​យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ ​ក្រុមហ៊ុន​មាន​មហិច្ឆតា​ ​ចង់​បន្ថែម​សង្វាក់​ផលិត​កម្ម​ផលិត​ម៉ូតូ​ធំ​កម្លាំង​ ១០០០ ​សេសេ​ឲ្យ​បាន​នៅ​ដំណាច់​ឆ្នាំ ២០១៩ នេះ (ម៉ូតូ​កម្លាំង​ម៉ាស៊ីន​​ធំ​បំផុត​របស់​ CFMotor ​មាន​ត្រឹម ៦៥០ សេសេ​ប៉ុណ្ណោះ​)។

(concept) រូប​រាង​ម៉ូតូ​(កម្លាំង​ ១០០០ ​សេសេ​)

​ប្រភព​ដដែល​បាន​បន្ថែម​ថា ​បើ​គិត​ពី​ (concept) រូប​រាង​ម៉ូតូ​(កម្លាំង​ ១០០០ ​សេសេ​) ​ក្រុមហ៊ុន​នេះ​បាន​បញ្ចេញ​ឲ្យ​ដឹង​តាំង​ពី​ឆ្នាំ ២០១៧ ​មក​ម្ល៉េះ​ ​ក៏​ប៉ុន្តែ​ទើប​តែ​រក​បាន​ដៃគូ​រឹង​មាំ​​គឺ KTM ។ ហេតុ​នេះ​ហើយ​ម៉ាស៊ីន​ V-Twin ​ប្រភេទ​ LC8 ​របស់ KTM អាច​នឹង​បង្ហាញ​មុខ​នៅ​លើ​ម៉ូតូ​របស់ CFMotor ឆាប់ៗ​នេះ​ ​ដូច​ទៅ​នឹង​ស៊េរី Super Duke R កម្លាំង ១៣០០ សេសេ​ចឹង​ដែរ។

(concept) រូប​រាង​ម៉ូតូ​(កម្លាំង​ ១០០០ ​សេសេ​)

​CFMotor ​គ្រោង​នឹង​ចាយ​លុយ​រាប់ពាន់​លាន​ដុល្លារ​ ដើម្បី​សម្រេច​គោលដៅ​នេះ​ឲ្យ​បាន ​ហើយ​គ្រោង​នឹង​បង្ហាញ​ខ្លួន​ក្នុង​ពិពរណ៍ EICMA Show ​ខែ​វិច្ឆិកា​ឆ្នាំ ២០១៩ ​នេះ​។ ​ដូចនេះ សូម​រង់ចាំ​មើល​បន្តិច​ទៀត ​តើ​ម៉ូតូ​មាន​លក្ខណៈ​ពិសេស​យ៉ាង​ណា​ដែរ?

អត្ថបទទាក់ទង៖

ប្រភព៖ Great Biker   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម