លុយច្រើនមែន តែជីវិតទិនហ្វីឯកាបំផុត ឯសុខភាពកាន់តែខ្សោយទៀត
- 2019-09-20 03:06:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លុយច្រើនមែន តែជីវិតទិនហ្វីឯកាបំផុត ឯសុខភាពកាន់តែខ្សោយទៀត
ចន្លោះមិនឃើញ
រាល់ពេលរម្លឹកដល់ឈ្មោះ ទិនហ្វី នោះប្រាកដជាមានអ្នកស្គាល់ច្បាស់ដូចថ្ងៃ ពិសេសអ្នកស្នេហាវិស័យភាពយន្តចិនបែបកំប្លែងៗ។ ជាង ៣០ឆ្នាំទៅហើយដែលតារាប្រុសរូបនេះសាងស្នាដៃរាប់មិនអស់លើវិថីសិល្បៈ រហូតទទួលជោគជ័យលើសលប់ ទាំងអាជីពជាតារាសម្ដែង និងអ្នកដឹកនាំរឿង។
មកដល់ពេលនេះ ទិនហ្វី ដែលមានឈ្មោះពិត Stephen Chow មានអាយុ ៥៧ឆ្នាំហើយ ដូចនេះបើគិតពីភាពល្បីល្បាញ និងលុយដែលសន្សំបានពីការងារសិល្បៈរយៈពេលដ៏សែនយូរនេះក៏មិនតិចដែរ។
តាមពិតទៅត្បិតមានអាយុ ក្បែរ៦០ក៏ពិតមែន ប៉ុន្តែសភាពលោកនៅពេលនេះប្រៀបដូចតាចាស់ងាយុ ៧០ប្លាយ សក់វិញឡើងសស្គុះរឹតតែធ្វើឲ្យលោកមើលទៅកាន់តែជរា។ មូលហេតុពីក្រោយ មនុស្សជាច្រើនជឿជាក់ថា ក៏ដោយសារលោកបរិច្ចាគខួរឆ្អឹង ទើបសុខភាពលោកប្រែជាទ្រុឌទ្រោមបន្តិច និងមិនអាចទទួលការងារសម្ដែងបានដូចមុន។
អ្វីដែលកាន់តែព្រួយបារម្ភនោះ សុខភាពរបស់ទិនហ្វីពេលនេះកាន់តែខ្សោយ ហើយលោកមិនរវីរវល់នឹងរកការព្យាបាលទៀត។ ងាកទៅរកជីវិតស្នេហាវិញក៏ត្រូវរលត់សូន្យឈឹងទៀត រហូតធ្វើឲ្យជីវិតលោកពេលនេះកំព្រាឯកា រស់នៅតែម្នាក់ឯងគត់ ធ្វើអ្វីគ្រប់យ៉ាង និងទៅណាមកណាក៏តែឯង គ្មានប្រពន្ធ គ្មានកូន សូម្បីមិត្តជិតស្និទ្ធក៏អត់ទៅទៀត។
ការរស់នៅរបស់លោកបែបនេះ ថ្វីត្បិតឯកា តែលោកពេញចិត្ត ហើយក៏មិនចង់បង្កើតទំនាក់ទំនងស្នេហាជាមួយអ្នកណាទៀតដែរ។ បើតាមប្រភពព័ត៌មានដែលបានចុះផ្សាយនាពេលកន្លងមក Stephen មានប្រាក់ចំណូលសរុបប្រមាណ ៨២លានដុល្លារ។ ចំណូលដែលបាននេះ លោកក៏ត្រូវយកទៅចំណាយក្នុងការមើលថែម្ដាយ និងបងប្អូនស្រីរបស់លោក ក៏ដូចជាបរិច្ចាគក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ៕