ខ្សែប្រយុទ្ធកើត ២០០២ Fati គ្រោងនឹងទទួលសញ្ជាតិអេស្ប៉ាញ
- 2019-09-20 11:10:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែប្រយុទ្ធកើត ២០០២ Fati គ្រោងនឹងទទួលសញ្ជាតិអេស្ប៉ាញ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធក្លឹប Barcelona កីឡាករ Ansu Fati អាចនឹងទទួលបានសញ្ជាតិអេស្ប៉ាញ នៅថ្ងៃសុក្រ នេះបើតាមសារព័ត៌មាន Marca។
តាមរយៈទម្រង់លេងនៅដើមរដូវកាល ២០១៩/២០ Fati បានទាក់ទាញមជ្ឈដ្ឋានបាល់ទាត់យ៉ាងខ្លាំង រហូតដល់សហព័ន្ធបាល់ទាត់ភូមិន្ទអេស្ប៉ាញ (RFEF) ពន្លឿននីតិវិធីក្នុងការចូលសញ្ជាតិ នេះបើតាមពាក្យចចាមអារ៉ាមមួយចំនួន។
យ៉ាងណាមិញ គ្រូបង្គោលជម្រើសជាតិអេស្ប៉ាញលោក Robert Moreno ធ្លាប់បាននិយាយថា ខាងស្ថាប័នបាល់ទាត់អេស្ប៉ាញមានបំណងកោះហៅកីឡាកររូបនេះ ចូលក្នុងឈុតយុវជន U-17 សម្រាប់ប្រកួត World Cup ឈុតក្រោម ១៧ឆ្នាំ នៅប្រទេសប្រេស៊ីល ក្នុងខែតុលានេះ។
គួរបញ្ជាក់ផងដែរថា Fati មានដើមកំណើតមកពីប្រទេសហ្គីណេ-ប៊ីសៅ (ភាគខាងលិចទ្វីបអាហ្វ្រិក)។ កីឡាកររូបនេះ បានមកប្រទេសអេស្ប៉ាញ ជាមួយនឹងក្រុមគ្រួសារ តាំងពីគេអាយុ ៦ឆ្នាំមកម្ល៉េះ៕