ព្រឿង សុជាតិ លាភ រដ្ឋា សុទ្ធតែផ្ដួលដៃគូឲ្យសន្លប់ឡើងទៅវគ្គ៨ពាន TV5
- 2019-09-23 03:31:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឿង សុជាតិ លាភ រដ្ឋា សុទ្ធតែផ្ដួលដៃគូឲ្យសន្លប់ឡើងទៅវគ្គ៨ពាន TV5
ចន្លោះមិនឃើញ
អ្នកប្រដាល់មកពីសមាគមក្រសួងការពារជាតិ ព្រឿង សុជាតិ ផ្ដួលដៃគូឲ្យសន្លប់ក្នុងទឹកទី២ ខណៈ លាភ រដ្ឋា ក៏ផ្ដួល ណាម ម៉ូរ៉ាក់ ឲ្យសន្លប់ដើម្បីឡើងទៅជុំទី៣ នៃកម្មវិធីជម្រុះដណ្ដើមពានរង្វាន់ TV5 កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។
ព្រឿង សុជាតិ បានឲ្យដឹងថា សម្រាប់ការប្រកួតជាមួយ ភួង ពិសិដ្ឋ នេះគឺខ្លួនបានដឹងពីសមត្ថភាពដៃគូរួចហើយ គេល្អកណ្ដាប់ដៃ។ ដូច្នេះហើយទើបខ្លួនព្យាយាមហាត់ទាត់បានច្រើន ខណៈពេលប្រកួតមែនទែន សុជាតិ ទាត់កាត់ដៃគូបានល្អ គឺផ្ដាច់ចង្វាក់ធ្វើឲ្យ ភួង ពិសិដ្ឋ ពិបាកនិងចូលមកវ៉ៃ។ ការព្យាយាមទាត់នេះ កីឡាករ ព្រឿង សុជាតិ ក៏បានសម្រេចនៅទឹកទី២ ដោយដៃគូត្រូវរន្ទះជើងទាត់ផ្កាប់ចាន់សន្លប់តែម្ដងទៅ។
ចំណែក លាភ រដ្ឋា វិញក៏មិនធម្មតាដែរ ពោលកណ្ដាប់ដៃធ្ងន់ៗគ្មានមេត្តា វ៉ៃសម្រុកលើដៃគូរហូតអាជ្ញាកណ្ដាល ១ដងទៅ២ដង មុនពេលសន្លប់ធំបោះបង់ការប្រកួតក្នុងទឹកទី២នោះ។ អ្នកប្រដាល់មកពីបន្ទាយមានជ័យរូបនេះនៅតែបង្ហាញស្នៀតកណ្ដាប់ដៃល្អដដែល នៅពេលដៃគូភ្លាត់ចូលដៃរបស់គេហើយ ដឹងតែគេចមិនផុតពីសន្លប់នោះឡើយ។
រំលឹកដែរថា កីឡាករ ព្រឿង សុជាតិ និង លាភ រដ្ឋា បានឡើងទៅជុំទី៣ ដែលមានកីឡាករ៨នាក់បន្តទៀត បន្ទាប់ពីពួកគេបានផ្ដួលដៃគូឲ្យសន្លប់កាលពីថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ២០១៩កន្លងទៅនេះ។ សុជាតិ នឹងត្រូវប៉ះគ្នាជាមួយ លាភ រដ្ឋា ហើយនរណាឈ្នះនឹងបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ TV5 ទម្ងន់៦០គីឡូក្រាម៕
ស្លុតចិត្ត ពេលដឹងពិន្ទុ Man Utd ក្រោយ Ole តែងតាំងជាអ្នកចាត់ការពេញសិទ្ធ
មួយគ្រាប់មានតម្លៃ Neymar កិបដាច់កីឡាករ៣នាក់ទាត់ចូលទីជួយ PSG ឈ្នះ Lyon
លេងមិនសូវល្អតែ Liverpool ដណ្ដើមបាន៣ពិន្ទុនៅទឹកដី Chelsea