នេះតម្លៃម៉ូតូ កម្លាំងខ្លាំងបំផុតរបស់ Ducati លេចមុខនៅខ្មែរថ្ងៃមុន
- 2019-09-24 04:46:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះតម្លៃម៉ូតូ កម្លាំងខ្លាំងបំផុតរបស់ Ducati លេចមុខនៅខ្មែរថ្ងៃមុន
ចន្លោះមិនឃើញ
ម៉ូតូរបស់ក្រុមហ៊ុនអ៊ីតាលី Ducati ម៉ូឌែល Panigale V4R ឆ្នាំ 2019 ដែលជាប្រភេទម៉ូតូធំ (SuperBike) កម្លាំងខ្លាំងបំផុតរបស់ Ducati ត្រូវបានប្រទះឃើញវត្តមាននៅក្នុងស្រុកកាលពីប៉ុន្មានខែមុន។
ម៉ូតូធំ V4 R នេះផងដែរស្ថិតក្នុងស្រឡាយ Panigale V4 (S និង R) គឺជាផលិតផលបង្កើតយ៉ាងពិសេសក្នុងចំនួនកំណត់តែ ៥០០ គ្រឿងប៉ុណ្ណោះ(ទូទាំងពិភពលោក)។ ម៉ូតូនេះត្រូវបានក្រុមហ៊ុន Ducati ដាក់បញ្ចូលក្នុងកម្មវិធីប្រណាំងលំដាប់ពិភពលោកក្របខ័ណ្ឌ World SBK Championship 2019។ ក្រុមហ៊ុនក៏គ្រោងនឹងផលិតបន្ថែមដើម្បីផ្គត់ផ្គង់ទីផ្សារឲ្យច្រើនជាងនេះថែមទៀតផង។
លក្ខណៈសម្បត្តិនៃម៉ូតូល្បឿនលឿននេះ មានកម្លាំងម៉ាស៊ីន ១០០០ សេសេ រចនាជាប្រភេទ Aerodynamic (កាត់បន្ថយល្បឿនខ្យល់ រត់បានលឿន)។
Ducati ក៏បានសហការជាមួយក្រុមហ៊ុន Bosch ដែលរួមបញ្ចូលប្រព័ន្ធ Bosch IMU ដូចជា Cornering ABS EVO, Ducati Traction Control (DTC) EVO, Ducati Slide Control (DSC), Ducati Wheelie Control (DWC) EVO, Ducati Power Launch (DPL), Ducati Quick Shift (DQS) EVO និង Engine Brake Control (EBC) EVO ជាដើម។
ចំពោះតម្លៃម៉ូតូនេះលក់នៅបរទេស មានតម្លៃប្រមាណជា ៤ ម៉ឺនដុល្លារ៕
សូមទស្សនាវីដេអូបកកេះ ដោយ Pol rider៖