​មេ​ Huawei ឆ្លើយ​តប​រឿង​ ​Mate 30 Series លេង Facebook បានឬអត់?

  • 2019-09-25 03:00:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ការ​ប្រកាស​ស្មាតហ្វូន​ថ្មី Mate 30 និង Mate 30 Pro ​មក​ជាមួយ​នឹង​បច្ចេកវិទ្យា​បន្ទះ​ឈីប​ជំនាន់​ចុងក្រោយ ក៏​ប៉ុន្តែ​​គ្មាន Google Store ​គាំទ្រ​។ កត្តា​នេះ​ត្រូវ​បាន​បណ្ដា​អ្នក​សារព័ត៌មាន​បាន​លើក​ឡើង​ ជា​សំណួរ​រាប់ពាន់​ទៅ​កាន់​នាយក​ប្រតិបត្តិ​ Huawei ​លោក Richard Yu ​ដែល​ជា​អ្នក​រ៉ាប់​រង។

Richard Yu

ក្នុង​នោះ​មាន​សំណួរ​មួយ​ចាក់ដោត​ជាង​គេ​ ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខដោយវិបសាយ Anand Tech សួរ​លោក​ថា៖ "មាន​កម្មវិធី ៣ ធំៗ​ដែល​និយម​ខ្លាំង​មាន​ដូចជា​ ​Facebook, WhatApp និង Instagram ​ដែល​សុទ្ធ​តែ​ជា​ផលិត​ផល​របស់​ក្រុមហ៊ុន Facebook ចុះ​ថា​តើ​អ្នក​នឹង​ជជែក​ជាមួយ​ Facebook ដែរ​ឬ​ទេ​អំពី​កម្មវិធី​ទាំង​នោះ​យក​មក​ដាក់​លើ App Gallery ប្រសិន​បើ​គ្មាន​ Play Store ​ផង​នោះ​?

Mate 30

​លោក Richard ​បាន​តបយ៉ាង​ខ្លី​ថា៖ កម្មវិធី​ទាំង​នោះ នឹង​មាន​នៅ​លើ​ផលិតផល​របស់​យើង​(សំដៅដល់ Mate 30 Series) ហើយ​វា​នឹង​ដំណើរ​ការ​ដោយ​មិន​ចាំបាច់​មាន GMS Core​។

GMS Core ​ដែល​លោក​លើក​ឡើង​នេះ​ សំដៅ​ដល់​ Google Mobile Services សេវាកម្ម​តំឡើង​កម្មវិធី​របស់ Google ដែល​ភ្ជាប់ជាមួយ Google Play Services ដែលត្រូវបានកាត់ផ្តាច់ដោយ Google។ ត្បិតតែលោកមិនបានបញ្ជាក់ថា កម្មវិធីទាំងនោះនឹងមាននៅលើ Huawei App Gallery ឬទេ ប៉ុន្តែចម្លើយនេះអាចប្រាប់បានថា Huawei នឹងប្រឹងប្រែងខ្លាំងគ្រប់វិធី ដើម្បីឲ្យវត្តមានកម្មវិធីទាំង ៣ នោះមានលើ Mate 30 Series។

បញ្ជាក់​ដែរ​ថា Huawei បាន​ចាយ​ដល់ ១ ​ប៊ី​លាន​​ដុល្លារ​ដើម្បី​បង្កើត​ Store ផ្ទាល់​ខ្លួន​គឺ Huawei App Ecosystem (បច្ចុប្បន្ន​មាន​កម្មវិធី​លើស ២០០ App កំពុង​ដំណើរការ​) ដែលជា Huawei mobile service(HMS)។ ហើយក៏ជា​ក្រុមហ៊ុន​ដែល​មាន​ទីផ្សារ​ធំ​បំផុត​ទី ២ ​នៅ​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ​ Huawei កាន់​កាប់​បាន​ចំណែក​ទីផ្សារ​លក់​ស្មាតហ្វូន​យ៉ាង​សម្បើម​ ​រួម​ទាំង​គ្រឿង​អេឡិចត្រូនិក​ផ្សេងៗ​ផងដែរ៕

ប្រភព៖ Anand Tech   ប្រែ​សម្រួល៖ រក្សា