គួរឲ្យរន្ធត់! ស្លាប់យ៉ាងហោច ១៩នាក់ ក្រោយរញ្ជួយដីកម្រិតធ្ងន់វាយប្រហារប៉ាគីស្ថាន

  • 2019-09-25 02:53:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មនុស្ស ១៩​នាក់ បាន​ស្លាប់ និង ៣០០​នាក់​ផ្សេង​ទៀត​រង​របួស​ក្រោយ​ពេល​ដែល​រញ្ជួយ​ដី​កម្រិត ៥,៨​វ៉ិចទ័រ​វាយ​ប្រហារ​នៅ​ភាគ​ខាង​កើត​ប្រទេស​ប៉ាគីស្ថាន​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។

យោង​តាម​អាជ្ញាធរ​ឲ្យ​ដឹង​ថា គ្រោះ​រញ្ជួយ​ដី​នេះ បាន​កើត​ឡើង​នៅ​ជិត​ទីក្រុង Mirpur ក្បែរ​នឹង​តំបន់​កំពុង​មាន​ជម្លោះ Kashmir។ រូបភាព​ជា​ច្រើន​ដែល​ត្រូវ​បាន​ចែកចាយ​ក្នុង​បណ្ដាញ​សង្គម បង្ហាញ​ពី​ទិដ្ឋភាព​ផ្លូវ​ថ្នល់ និង​ផ្ទះ​បាក់​ស្រុត​គួរ​ឲ្យ​សោក​ស្ដាយ​បំផុត។ យោង​តាម​ប្រធាន​ឧតុនិយម​ប៉ាគីស្ថានលោក Muhammad Riaz ​ឲ្យ​ដឹង​ថា "គ្រោះ​រញ្ជួយ​ដី​ស្ថិត​នៅ​ជម្រៅ ១០​គីឡូម៉ែត្រ​ក្រោម​ដី ហើយ​តំបន់​ដែល​រង​ការ​វាយ​ប្រហារ​ខ្លាំង​បំផុត គឺ​នៅ​ទីក្រុង Mirpur។” ជាមួយគ្នាដែរ កងទ័ព​ប៉ាគីស្ថាន អះអាង​ថា​ភ្នាក់​ងារ​ផ្លូវ​អាកាស និង​ជំនួយ​សុខាភិបាល ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​កើត​ហេតុ​ខាង​លើ​ដើម្បី​ជួយ​ជន​រង​គ្រោះ។

យ៉ាង​ណា​មិញ ទំហំ​នៃ​ការ​ខូច​ខាត​ពិត​ប្រាកដ​ដោយ​សារ​គ្រោះ​រញ្ជួយ​ដី​នេះ នៅ​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​នៅ​ឡើយ​ទេ ហើយ​កាល​ពី​ឆ្នាំ ២០០៥ កន្លង​ទៅ គ្រោះ​រញ្ជួយ​ដី​ស្រដៀង​គ្នា​នេះ បាន​ឆក់​យក​ជីវិត​មនុស្ស​រាប់​ពាន់​នាក់​ផង​ដែរ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី