ខ្លាំងមែន! គ្រាន់តែចុះកម្មសិក្សា និស្សិតខ្មែរបង្កើតបានកម្មវិធីឡូយៗអស់ស្ទះ

  • 2019-09-25 05:21:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រៀនត្រឹមទ្រឹស្ដីក្នុងថ្នាក់ មិនបានយកទៅអនុវត្តផ្ទាល់ គឺមិនគ្រប់គ្រាន់ទេ សម្រាប់ជីវិតនិស្សិតនៅសាកលវិទ្យាល័យសម័យនេះ។ ការអនុវត្តផ្ទាល់នឹងជួយឲ្យសិស្សនិស្សិត កាន់តែច្បាស់លើចំណេះដែលខ្លួនបានរៀន និងត្រៀមខ្លួនបានកាន់តែប្រសើរសម្រាប់ទីផ្សារការងារជាក់ស្តែង។

ដើម្បីឲ្យនិស្សិតកាន់តែច្បាស់ចំពោះជំនាញសិក្សាមួយកម្រិតទៀត វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (Kirirom ) តម្រូវឲ្យនិស្សិតទាំងអស់ ចុះកម្មសិក្សា ទៅតាមគម្រោងដែលបានផ្តល់ដោយក្រុមហ៊ុនផ្សេងៗ ដែលជាដៃគូររបស់វិទ្យាស្ថាន ជាពិសេសនោះគឺ vKirirom resort ។

ការចុះកម្មសិក្សារបស់និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ដែលធ្លាប់ធ្វើកន្លងមកនោះ រួមមាន ៖ ការបង្កើតកម្មវិធីទូរស័ព្ទដៃ VK Club ,ការបង្កើតប្រព័ន្ធគ្រប់គ្រង់អវត្តមាន តាមរយៈការស្កេនមុខ , ការប្រើប្រាស់ឧបករណ៍ VR , ការបង្កើតប្រព័ន្ធកក់សំបុត្រឡាន ,និងការចុះកម្មសិក្សាជាច្រើនផ្សេងទៀត ដែលនិស្សិតកំពុងអនុវត្តផ្ទាល់ ជាមួយក្រុមហ៊ុនជាដៃគូរ របស់វិទ្យាស្ថាន។

តោះ! មកមើលវីដេអូបង្ហាញពីសកម្មភាព និងសម្មតិកម្មនៃការចុះកម្មសិក្សារបស់និស្សិត KIT(Kirirom Institute of Technology) ខាងក្រោម៖

អត្ថបទ៖ អ៊ឹង ម៉េងគង់