​លើ Instagram អ្នក​កំពុង​កាន់​ទូរសព្ទ Android អាច​​ប្រើ​មុខងារ​ជំនួយ​ភ្នែក​​បាន

  • 2019-09-26 03:34:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មីៗ​មុខងារ​ជំនួយ​ភ្នែក​ពេល​​យប់ ឬ Dark mode ​នៅ​លើ​ Instagram នៃ​ប្រព័ន្ធ​ប្រតិបត្តិការ Android អាចបើកប្រើប្រាស់​បាន​ហើយ ក៏ប៉ុន្តែនៅជាទម្រង់តេស្ត Beta នៅឡើយទេ(មិនទាន់ពេញលេញ)។

Dark mode ​នៅ​លើ​ Instagram

​ដោយ​ឡែក​សម្រាប់ iOS វិញ​ត្រូវ​រង់ចាំ​បន្តិច​សិន។ ចំពោះរបស់ថ្មីដែលអ្នកប្រើ Android នឹងប្លែកនោះគឺត្រង់ Status bar លែងឃើញលើដូចមុន ទាល់តែចុចលើ profile ទើបឃើញ(ត្រូវអាប់ដែត IG ដល់ជំនាន់ចុងក្រោយ Version 114.0.0.24 រួមនឹង Android Pie ឬឡើងដល់ Android 10 )។ ដើម្បីអាចប្រើបានអ្នកគ្រាន់តែចូលទៅ Profile-> Setting -> Dark mode។

បញ្ជាក់ដែរថា មុខងារ Darkmode ចាប់ផ្តើមពេញនិយមខ្លាំង ជាពិសេសឃើញមានសឹងតែគ្រប់កម្មវិធីដូចជា Slack, Messenger, Gmail និង YouTube។ នៅសល់តែ Facebook មិនទាន់ឃើញបញ្ចេញកំណែអាប់ដែតបែបនេះមកឲ្យអ្នកប្រើប្រាស់បានសាកល្បងនៅឡើយទេ៕

ប្រភព៖ 9to5google   ប្រែ​សម្រួល៖ រក្សា