នេះ​មហាសេដ្ឋី​​លុយ​ពាន់​លាន​ដុល្លារ​ ​ក្មេង​ជាង​គេ​បំផុត​ក្នុង​លោក

  • 2019-09-28 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

John Collison កើត​នៅ​ឆ្នាំ ១៩៩០ គឺ​ជា​សហគ្រិន​វ័យ​ក្មេង​​សញ្ជាតិ​អៀរឡង់​ម្នាក់។ គាត់​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​តាមរយៈ​ ​ការ​បង្កើត​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​មួយ​មាន​ឈ្មោះ​ថា Stripe ជា​មួយ​បង​ប្រុស​របស់​ខ្លួន​គឺលោក Patrick Collison។

បច្ចុប្បន្ន​បង​ប្អូន​ប្រុស​​ទាំង​ពីរ​រូប​នេះ​មាន​ទ្រព្យសម្បត្តិ​យ៉ាង​ហោចណាស់​ក៏​ម្នាក់​ ១,១ ពាន់​លាន​ដុល្លារ​បន្ទាប់​ពី​ក្រុមហ៊ុន Stripe ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សានហ្វ្រានស៊ីស្កូ​ បាន​បង្កើន​ប្រាក់​ចំនួន​ ១៥០ លាន​ដុល្លារ​ពី CapitalG ដែល​ជា​ផ្នែក​នៃ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​មេ​ក្រុមហ៊ុន Google និង​ក្រុមហ៊ុន General Catalyst Partners។

John និងបងប្រុសឈ្មោះ​ Patrick Collison

មិនទាន់​បញ្ចប់​ថ្នាក់​អនុវិទ្យាល័យ​ផង​បុរស​នៃ​គ្រួសារ​​Collisonរូប​នេះ​បាន​បង្កើត​ក្រុមហ៊ុន​មួយ​ដែល​មាន​ឈ្មោះ​ថា Shuppa​ កាល​ពី​ឆ្នាំ​ ២០០៧ ហើយ​មក ដល់​ឆ្នាំ​ ២០០៨ ​ទំហំ​របស់​ក្រុមហ៊ុន​​នេះ​មាន​តម្លៃ​រហូត​​ដល់​ ៥ លាន​ដុល្លារ គឺ​នៅ​ពេល​ដែល John មាន​អាយុ​ទើប​តែ​ ១៧ ឆ្នាំ។

ក្នុង​ឆ្នាំ​ ២០០៩ បុរស​វ័យ​ ២៧ ឆ្នាំ​​រូប​នេះ​សម្រេច​ចិត្ត​ត្រឡប់​ចូល​មក​បន្ត​ការ​សិក្សា​ថ្នាក់​អនុវិទ្យាល័យ​វិញ​នៅ​ឯ​សាលា​រៀនCastletry Collegue​និង​បន្ត​រៀន​ដល់​ថ្នាក់​មហាវិទ្យាល័យ​នៅ​សកលវិទ្យាល័យHarvard University។

ក្នុង​ឆ្នាំ​ ២០១៦ ខែ​វិច្ឆិកា ​ John បាន​ក្លាយ​ជា​មហាសេដ្ឋី​ក្មេង​បំផុត​ដែល​មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ហោច​ណាស់​ ១,១ ពាន់​លាន​ដុល្លារ​​ ហើយ​ក្រោម​ការ​វាយ​តម្លៃ​ជឿ​ជាក់ ថា​តម្លៃ​ក្រុមហ៊ុន​របស់​គាត់​មាន​តម្លៃ​រហូត​ទៅ​ដល់​ ៩,២ ពាន់​លាន​ដុល្លារ៕​

ប្រភព៖ Looking Today   អត្ថបទ៖ សុខហេង