មកដឹងពី ៦ ហេតុផល អាចធ្វើឲ្យរថយន្តក្រឡាប់

  • 2019-10-03 03:00:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ក្រឡាប់​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​មួយ ដែល​អាច​​ឲ្យ​ជន​រងគ្រោះ​រង​របួស​ខ្លាំង ហើយ​ធ្ងន់​បំផុត​គឺ​ប៉ះពាល់​ដល់​អាយុជីវិត​ទៀត​ផង។ ដឹង​ពី​មូលហេតុ​ធ្វើ​ឲ្យ​រថយន្ត​ក្រឡាប់ អាច​បង្ការ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​បាន ៖

​១. ទាក់​កង់

ផ្អែក​តាម​រដ្ឋបាល​សុវត្ថិភាព​ផ្លូវ​ថ្នល់ NHTSA បាន​ឲ្យ​ដឹង​ថា​ ៩៥% នៃ​គ្រោះ​ថ្នាក់​ក្រឡាប់​រថយន្ត​ កើត​មាន​ឡើង​នៅ​កង់​មួយ​របស់​រថយន្ត​ប៉ះ​នឹង​របស់​អ្វី​ម្យ៉ាង​ដែល​បង្អាក់​ដំណើរ​រថយន្ត។ របស់​ដែល​អាច​ទាក់​កង់​រថយន្ត​រួម​មាន​​ផ្លូវ​ដី​ក្រហម, ទួល​បន្ថយ​ល្បឿន, ថ្ម​ទំហំ​ធំ ឬ ចិញ្ចើមថ្នល់។

២. ​កង់​ធូរ ឬ​ធ្លាយ​

ប្រសិន​បើ​កង់​មួយ​​របស់​រថយន្ត​មាន​បញ្ហា ឬ ចាស់​ខ្លាំង​ពេក វា​អាច​ធ្វើ​​ឲ្យ​កង់​ធូរ ឬ​ធ្លាយ​ ដែល​បណ្ដាល​ឲ្យ​បាត់បង់​ម្ចាស់​ការ​លើ​រថយន្ត​ពេល​បើកបរ​ល្បឿន​លឿន និង​ឈាន​ដល់​ការ​ក្រឡាប់។

​​​​​៣. ​កត្តា​ផ្លូវ​ថ្នល់

ពេល​ខ្លះ​ការ​ក្រឡាប់​អាច​បណ្ដាល​មក​ពី​​ផ្លូវ​ថ្នល់​ដែល​មាន​សភាព​មិន​ល្អ កង្វះ​ខាត​​ផ្លាក​សញ្ញា ដូច​ជា​ពេល​បើកបរ​​​សំដៅ​ទៅ​​កាន់​ផ្លូវ​កោង ឬ​ផ្លូវ​ដែល​មាន​ឧបសគ្គ​ខាង​មុខ​ ដោយ​មិន​បាន​ដឹង​ជា​មុន។

៤. រថយន្ត​កម្ពស់​ខ្ពស់

រថយន្ត​ជា​ច្រើន ជា​ពិសេស​ប្រភេទ Minivan, SUV និង​ភីកអាប់​ មាន​តួ​ខ្ពស់​ ដែល​រចនាបថ​នេះ​មាន​ប្រឈម​ខ្ពស់​នឹង​ការ​ក្រឡាប់​ ជា​ជាង​រថយន្ត​ដទៃ​ទៀត។ ប៉ុន្តែ​រថយន្ត​តួ​ខ្ពស់​នា​ពេល​បច្ចុប្បន្ន​ភាគ​ច្រើន​មាន​បំពាក់​ប្រព័ន្ធ​សុវត្ថិភាព​ទំនើប អាច​ជួយ​ទប់​លំនឹង​រថយន្ត​បាន​យ៉ាង​ល្អ​ផង​ដេរ។​​​​ ​​​

៥. ការ​ប៉ះ​ពៀរ​ពី​រថយន្ត​ដទៃ

ការ​ក្រឡាប់​តែង​កើត​មាន​ឡើង​ជា​ញឹកញាប់​នៅ​ពេល​រថយន្ត​មួយ ត្រូវ​រង​ការ​ប៉ះ​ទង្គិច​ពី​រថយន្ត​មួយ​ទៀត​នៅ​ផ្នែក​ចំហៀង។ តាម​​តួ​លេខ​របស់ NHTSA ក្នុង​ករណី​ក្រឡាប់​ចំនួន ៥ មាន​ ១ កើត​ឡើង​ដោយ​សារ​ហេតុផល​នេះ។

៦. ការ​បាត់​បង់​លំនឹង​ពេល​បត់​ចង្កូត

រថយន្ត​អាច​គ្មាន​លំនឹង​នៅ​ពេល​​បត់​ចង្កូត​ក្នុង​ល្បឿន​លឿន​នៅ​ត្រង់​កន្លែង​ផ្លូវ​កោង​ ដែល​នេះ​ជា​មូលហេតុ​បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់។ ដូច​នេះ​គួរ​បន្ថយ​ល្បឿន​ពេល​បើកបរ​លើ​ផ្លូវ​កោង៕​

ចុចអាន ៖ ធ្លាប់ឆ្ងល់អត់ ពេលពិនិត្យសំពាធកង់រថយន្ត ចេញ​សញ្ញាពណ៌លឿង​?

ប្រភព៖ adamegarzalaw   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី