ថេប្លេតតូចច្រឡឹងរបស់ Microsoft មានអេក្រង់2 និងបត់បាន 360 ដឺក្រេ

  • 2019-10-03 03:28:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ព្រឹត្តិការណ៍​នៅ​ទីក្រុង​ New York, Microsoft បាន​បញ្ចេញ​ ថេប្លេត អេក្រង់​ ២ ដំបូង​របស់​ខ្លួ​ន​នោះ​គឺ "Surface Neo"

Surface Neo ធ្វើ​មក​ពី​ដែក​អាលុយមីញ៉ូម​ វា​មាន​អេក្រង់​ទំហំ ៩ អ៊ីញ មាន​កម្រាស់​ត្រឹម​តែ ៥,៦ មីលីម៉ែត្រ ដែល​ស្ដើង​ ខ្លាំង​​និង​មាន​ទម្ងន់​ត្រឹម ៦៥៥ ក្រាម។ នាយក​គ្រប់​គ្រង​ផ្នែក​ផលិតផល​របស់​ Microsoft មាន​ប្រាប់​ថា អេក្រង់​របស់​ Surface Neo ប្រើប្រាស់​ LCD ដែល​មាន​កម្រាស់​ស្ដើង​បំផុត​លើ​លោក ។

នៅ​ខាង​ក្រោយ​ មាន​កន្លែង​សម្រាប់​ទុក​ប៊ិច​ (surface pen) ផង​ដែរ។ ប៊ិច​ស៊េរី​ថ្មី​នេះ​ ពុំ​មាន​រាង​មូល​ដូច​មុន​ឡើយ​ វា​មាន​រាង​សំប៉ែត​ ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទុក​ដាក់។

មិន​តែ​ប៉ុណ្ណោះ ពេល​អ្នក​ភ្ជាប់​វា​ជាមួយ​នឹង​ keyboard វា​នឹង​ក្លាយ​ជា​ laptop ធម្មតា ហើយ​បន្សល់​គំលាត​តូច​ល្មម​សម្រាប់​អេក្រង់​ទី២ ដំណើរ​ការ​​ស្រដៀង​ touch bar របស់ Macbook ដែល​ជា​កន្លែង​សម្រាប់​ប្រើប្រាស់​ emojis, gifs ជាដើម។

ខុស​ពី​ Galaxy Fold ឬ Mate X ថេប្លេត មួយ​នេះ​អាច​បត់​បាន​ ៣៦០ ដឺក្រេ។ ថេប្លេត​នេះ​ប្រើប្រាស់​បន្ទះ​ឈីប Intel Lakefield ដែល​បាន​កែ​សម្រួល​ពិសេស​សម្រាប់​វា។ Microsoft មិន​ទាន់​ប្រកាស​តម្លៃ​របស់​ Surface Neo នៅ​ឡើយ​ទេ​ ប៉ុន្តែ​វា​នឹង​ដាក់​លក់​នៅ​ឆ្នាំ​ក្រោយ ៕​

អាន​បន្ត៖

ប្រភព៖ theverge   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

អត្ថបទពេញនិយម