កុំភ្លេចល្ងាចនេះ! អេលីត ភក្ដី ប្រកួតនៅមីយ៉ាន់ម៉ា ហើយចាប់ពីម៉ោង៥តទៅ
- 2019-10-04 03:45:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំភ្លេចល្ងាចនេះ! អេលីត ភក្ដី ប្រកួតនៅមីយ៉ាន់ម៉ា ហើយចាប់ពីម៉ោង៥តទៅ
ចន្លោះមិនឃើញ
សិស្សគុនមកពីក្លឹបឆ្មាស អេលីត ភក្ដី ល្ងាចនេះដល់ពេលដែលត្រូវឡើងប្រកួតមិត្តភាពអន្តរជាតិជាមួយកីឡាករម្ចាស់ផ្ទះ មីយ៉ាន់ម៉ា ហើយខណៈប្រកួតនឹងចាប់ផ្ដើមពីម៉ោង៥តទៅ។
ភក្ដី បានឲ្យដឹងថាការ Live Video ថា ចំពោះការប្រកួតជាមួយជើងខ្លាំងម្ចាស់ផ្ទះមីយ៉ាន់ម៉ា ល្ងាចនេះគឺសង្ឃឹម ៦០% ឡើងទៅដឹងតែវ៉ៃហើយ មិនខ្លាចអ្វីទាំងអស់ ទោះវ៉ៃលើទឹកដីគេក៏ដោយ។ អ្នកលេងគុនខ្មែររូបនេះបន្ថែមទៀតថា ខ្លួននឹងប្រឹងប្រែងវ៉ៃឲ្យពីសមត្ថភាព ព្រោះចង់ឈ្នះដើម្បីល្បីឈ្មោះមកកម្ពុជាវិញ។
រំលឹកដែរថា កីឡាករ អេលីត ភក្ដី ជាសិស្សគុនមកពីក្លឹបឆ្មាស កូនសិស្សលោក ស៊ន អេលីត។ នេះជាការប្រកួតលើកទី១ហើយសម្រាប់កីឡាករ អេលីត ភក្ដី លើសង្វៀន WLC(Lethwei World Championship)។ អ្នកលេងគុនខ្មែររូបនេះនឹងត្រូវប៉ះជាមួយកីឡាករ មីយ៉ាន់ម៉ា Shuklaine Min លើប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម៕
រឿង សោភ័ណ្ឌ ប្រាប់អ្នកគាំទ្រថា៣ទឹកលើកនេះ ទាល់តែសន្លប់សែងចេញទើបឈប់វ៉ៃ
លន បញ្ញា ថាជាកិត្តិយសរបស់ខ្លួនមួយដែរ ដែលបានប៉ះអ្នកល្បី ឡៅ ចិត្រា