មកស្គាល់ទូរសព្ទ RAM 12GB កំពុងលក់នៅខ្មែរ

  • 2019-10-04 04:47:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វ​ថ្ងៃ​ ស្ទើរ​តែ​គ្រប់​​ក្រុមហ៊ុន​ទូរសព្ទ​ទាំង​អស់​មាន​ជម្រើស​​ទូរសព្ទ​រហូត​ដល់​ ១២ GB ដែល​ធំ​ជាង​កុំព្យូទ័រ​ទូទៅ​ទៅទៀត។ OnePlus តែង​តែ​ដាក់​រ៉េម​ធំៗ​លើ​ទូរសព្ទ​ខ្លួន​​ដូច OnePlus 6T Mclaren Edition ដែល​មាន​រ៉េម​រហូត​ដល់​ទៅ​ ១០​GB ។ ឆ្នាំ​នេះ​ក្រុមហ៊ុន​ដូច Samsung, Xiaomi ក៏​ចាប់​ផ្ដើម​​ចូល​ប្រលូក​ចំនួន​រ៉េម​ធំ​​ដែរ។

ទាំង​នេះ​ជា​ទូរសព្ទ​​ដែល​មាន​ចំនួន​រ៉េម​ដល់​ទៅ​ ១២ GB៖

​១. Samsung Galaxy Note 10+

  • អេក្រង់៖ ៦,៨ QHD+

  • បន្ទះ​ឈីប៖ Snapdragon 855 ឬ Exynos 9825

  • រ៉េម៖ ១២ GB

  • អង្គ​ផ្ទុក​ទិន្នន័យ៖ ២៥៦/៥១២​ GB

  • តម្លៃ ១០៥៩ ដុល្លារ

២. OnePlus 7 Pro

  • អេក្រង់៖ ៦,៦៧ អ៊ីញ QHD+

  • បន្ទះ​ឈីប៖ Snapdragon 855

  • រ៉េម៖ ៦/៨/១២ GB

  • អង្គ​ផ្ទុក​ទិន្នន័យ៖ ១២៨/២៥៦​ GB

  • តម្លៃ ៧៤៥ ដុល្លារ (រ៉េម ១២/២៥៦ GB)

៣. Asus ROG Phone 2

  • អេក្រង់៖ ៦,៥៩ អ៊ីញ FHD+

  • បន្ទះ​ឈីប៖ Snapdragon 855+

  • រ៉េម៖ ១២ GB

  • អង្គ​ផ្ទុក​ទិន្នន័យ៖ ២៥៦/៥១២​ GB

  • តម្លៃ ១០៥៩ ដុល្លារ (រ៉េម ១២/៥១២GB)

៤. Samsung Galaxy S10+

  • អេក្រង់៖ ៦,៤ អ៊ីញ QHD+

  • បន្ទះ​ឈីប៖ Snapdragon 855 ឬ Exynos 9820

  • រ៉េម៖ ៨/១២ GB

  • អង្គ​ផ្ទុក​ទិន្នន័យ៖ ២៥៦/៥១២​ GB និង ១TB

  • តម្លៃ ១៣០០ ដុល្លារ (រ៉េម ១២ GB/ ១TB)

៥. Xiaomi Black Shark 2 Pro

  • អេក្រង់៖ ៦,៣៩ អ៊ីញ FHD+

  • បន្ទះ​ឈីប៖ Snapdragon 855+

  • រ៉េម៖ ៨/១២ GB

  • អង្គ​ផ្ទុក​ទិន្នន័យ៖ ១២៨/២៥៦​ GB

  • តម្លៃ ៥៧៩ ដុល្លារ (រ៉េម ១២/១២៨GB)

៦. ZTE Nubia Red Magic 3

  • អេក្រង់៖ ៦,៦៥ អ៊ីញ FHD+

  • បន្ទះ​ឈីប៖ Snapdragon 855

  • រ៉េម៖ ៦/៨/១២ GB

  • អង្គ​ផ្ទុក​ទិន្នន័យ៖ ៦៤/១២៨/២៥៦​ GB

  • តម្លៃ ៦៤៩ ដុល្លារ (រ៉េម ១២/២៥៦GB)

បញ្ជាក់ថាខាងលើគឺជាតម្លៃក្នុងស្រុក ដែលវាអាចមាន​ការប្រែប្រួលបន្ទាប់ពីចុះផ្សាយ៕

អាន​បន្ដ៖

*មកដឹងច្បាស់​អំពីទំហំ ​RAM មុន​ពេល​ទិញ​ទូរសព្ទ​ថ្មី

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

អត្ថបទថ្មី