ទស្សនកិច្ច​សិក្សា​ ​CEO​ ​Master​ ​Club​ ​ទៅកាន់​អាម៉េរិក​ រំលេច​ឱ្យ​ម្ចាស់​អាជីវកម្ម​កម្ពុជា​ចាប់អារម្មណ៍​ទីផ្សារ​ពិភពលោក​

  • 2019-10-05 05:30:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទស្សនៈ​វិស័យ​ចង់​ឃើញ​កម្ពុជា​ជា​ប្រទេស​អ្នកមាន​បាន​ឆាប់រហ័ស​ ​បាន​ជំរុញ​ឱ្យ​ ​CEO​ ​Master​ ​Club​ ​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា​ក្នុង​ការ​លើកស្ទួយ​និង​នាំ​កម្ពុជា​ទៅកាន់​ពិភពលោក​។​ ​ជាក់ស្តែង​កាលពី​ពេល​ថ្មី​នេះ​ៗ​ ​ក្លឹប​ប្រមូល​ផ្តុំ​ម្ចាស់​អាជីវកម្ម​ដ៏​ធំ​របស់​កម្ពុជា​មួយ​នេះ​បាន​បន្ត​ដឹកនាំ​ម្ចាស់​អាជីវកម្ម​សរុប ១៨ នាក់​ទៅ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាម៉េរិក​ជា​លើក​ទី ២ ក្នុង​ឆ្នាំ ២០១៩​ ​ដែល​បាន​ផ្តើម​ពី​ថ្ងៃទី ១៧​-​២៦ កញ្ញា​។​

​ដំណើរ​ទស្សនកិច្ច​នេះ​មិន​ត្រឹមតែ​ជា​ការ​ទៅ​សិក្សា​រៀនសូត្រ​ពី​ស្ថាប័ន​ធំៗ​និង​លំដាប់​ពិភពលោក​ក្នុង​រដ្ឋ​ធំៗ​ចំនួន ៤​ ​រួមមាន​ ​Texas​,​ ​Tennessee​,​ ​Oregon​,​ ​Washington​ ​States​ ​ក្នុងទឹក​ដី​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី ១ របស់​ពិភពលោក​ ​ដែល​ជា​ប្រភព​ចំណេះ​ដឹង​ថ្មី​ៗ​និង​ជឿនលឿន​ ​ក្នុង​ការយល់​ដឹង​បន្ថែម​សម្រាប់​សមាជិក​ ​CEO​ ​Master​ ​Clubនោះ​ទេ​ ​ប៉ុន្តែ​ក៏បាន​ផ្សា​ភ្ជាប់នឹង​ការ​កំសាន្ត​ដែល​ធ្វើស​មា​ជិ​ក​ទាំងអស់​រីករាយ​និង​រំភើប​ខ្លាំង​ផង​លើស​ពី​ការ​រំពឹង​ទុក​ផង​ដែរ​។​

​នា​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​លើទឹក​ដី​អាម៉េរិក​នេះ​ ​ក្រុម​គ្រួសារ​សមាជិក​ ​CEO​ ​Master​ ​Club​ ​ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ ​អោម​ ​សេង​បូរ៉ា​ ​បាន​ទទួលការ​ចែករំលែក​ចំណេះដឹង​ ​បទពិសោធន៍​និង​រៀនសូត្រ​ពី​ស្ថាប័ន​លំដាប់​ពិភពលោក​ជាច្រើន​កន្លែង​ ​ដែល​រួមមាន​​៖​ ​

-​សកម្មភាព​ទី ១ ក្នុង​រដ្ឋTexas​ ​គឺ​បាន​រៀនសូត្រ​អំពី​តុល្យភាព​រវាង​គ្រួសារ​ ​និង​អាជីវកម្ម​ ​(​Family​ ​and​ ​Business​ ​Balancing​)​ ​ថា​តើ​ធ្វើ​យ៉ាងណា​ដើម្បី​ជោគជ័យ​ទាំង​គ្រួសារ​ ​និង​អាជីវកម្ម​ ​ព្រោះ​វា​ជា​អ្វី​ដែល​ផ្តោត​ទៅលើ​​សុភមង្គល​គ្រួសារ​ស្រប​ពេល​ប្រកប​អាជីវកម្ម​។​ ​បាន​ទៅ​ទស្សនកិច្ច​នៅ​សាកល​វិទ្យាល័យ​ ​Rice​ ​University​ ​បាន​ទៅ​សិក្សា​អំពី​អចលនទ្រព្យ​ ​ក៏ដូចជា​តំលៃ​ដីធ្លី​នៅក្នុង​ទីក្រុង​ ​Houston​ ​និង​បន្ទាប់មក​ទៀត​ក៏​បន្ត​ទៅ​សិក្សា​អំពី​បៀ​បនាំ​ចេញ​-​ចូល​ផលិតផល​ ​និង​របៀប​សុំ​សិទ្ធិ​រស់នៅ​សហរដ្ឋអាមេរិក​ ​ដែល​ចែករំលែក​ដោយ​មេធាវី​របស់​ការិយាល័យ​ ​Lodestone​ ​Advisory​ ​ក្រុង​ ​Nashville​។​

-សកម្មភាព​ទី ២​ ​គឺ​ទៅ​រដ្ឋ​ ​Oregon​ ​ដើម្បី​ទស្សនា​កម្សាន្ត​ភាព​ស្រស់ស្រាយ​អម​ដោយ​ការ​បន្ត​សិក្សា​ ​តាមរយៈ​ការ​ទស្សនា​ដងស្ទឹង​ ​កូ​ឡំ​ប៊ី​រី​វ័រ​(​Colombia​ ​River​)​ ​ដែល​ជា​ទន្លេ​ង​វែង​ហូត​កាន់​រដ្ឋ​ជាច្រើន​របស់​អាម៉េរិក​ ​និង​ ​Japanese​ ​Garden​ ​ដែល​រមណីយដ្ឋាន​ដ៏​ស្រស់​ស្អាត​ ​ជាពិសេស​មានការ​រៀបចំ​រចនាសម្ព័ន្ធ​យ៉ាង​ល្អ​ប្រសើរ​។​ក្រៅពី​ទីតាំង​ពីរ​ខាងលើ​ ​សមាជិក​ទាំងអស់​ក៏បាន​ទៅ​ទស្សនៈ​កិច្ច​ ​MountHood​ ​ដែល​ជា​តំបន់​ពោរពេញ​ទៅ​ដៅ​ទេសភាព​ដ៏​ស្រស់​ស្អាត​លាយ​ជាមួយ​ការ​ចុះអ័ព្ទ​និង​ធ្លាក់ព្រិល​ផង​ដែរ​។​

-ស​កម្ម​ភាព​ទី៣​ ​គឺជា​ទៅ​បំពេញ​ទស្សនកិច្ច​សិក្សា​នៅក្នុង​ក្រុមហ៊ុន​យក្ស​ ​Nike​ ​ដែល​មាន​យីហោ​ដ៏​ល្បី​ ​ដើម្បី​ឈ្វេងយល់​អំពី​សង្វាក់​ផលិតកម្ម​ ​ការ​ធ្វើ​ទីផ្សារ​និង​ការ​ក្តោប​ក្តាប់​ទីផ្សារ​ ​និង​របៀប​ធ្វើ​ឱ្យ​អាជីវកម្ម​រីកចម្រើន​ខ្លាំង​រហូត​អាច​ឈរ​លំដាប់​ពិភពលោក​។​ ​

-សកម្មភាព​ទី៤​ ​ជា​ទស្សនកិច្ច​ចុងក្រោយ​នេះ​ ​ដែល​បាន​ធ្វើដំណើរ​កំសាន្ត​តាម​រថភ្លើង​ទៅ​ទីក្រុង​ ​Seattle​ ​រដ្ឋធានី​ ​Washington​ ​ដើម្បី​ទៅ​ទស្សនា​អំពី​អាជីវកម្ម​របស់​បងប្អូន​ជនជាតិ​ខ្មែរ​នៅ​ទីនោះ​ ​ដែល​មាន​ដូចជា​ ​ហាង​លក់​ឥវ៉ាន់​ ​និង​ភោជនីយដ្ឋាន​ ​ផ្សារ​ទំនើប​ជាដើម​ ​ហើយ​អ្វី​ដែល​ពិសេស​នោះ​ ​គឺ​ទទួលទាន​អាហារ​សាមគ្គី​ដោយ​សេចក្តី​ស្រឡាញ់​ ​ជាមួយ​ម្ចាស់​អាជីវកម្ម​ ​ដែល​ជា​ជនជាតិ​ខ្មែរ​ទាំងនោះ​តែម្តង​ ​ក្នុង​ការ​ជជែក​សំណេះសំណាល​ ​ដើម្បី​ចែករំលែក​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក​។​

​សូម​បញ្ជាក់​ថា​ ​CEO​ ​Master​ ​Club​ ​គឺជា​ស្ថាប័ន​ប្រមូលផ្ដុំ​ ​និង​បង្វឹក​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ ​និង​មធ្យម​នៅ​កម្ពុជា​ឱ្យ​ក្លាយទៅជា​អគ្គនាយក​ដែល​មាន​លក្ខណៈ​អាជីព​ ​និង​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការដឹកនាំ​គ្រប់គ្រង​ចាត់ចែង​ស្ថាប័ន​អាជីវកម្ម​របស់​ខ្លួន​ពីតូច​ទៅ​ធំ​ ​ពី​លក្ខណៈ​គ្រួសារ​ទៅ​ស្តង់ដារ​ ​ពង្រីក​បណ្តាញ​ការ​លក់​កាន់តែ​ទូលាយ​ ​លើក​កេរ្តិ៍ឈ្មោះ​អាជីវកម្ម​របស់​ខ្លួន​បាន​កាន់តែ​ខ្លាំង​ ​ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​ស្រុក​ឱ្យ​មាន​ភាពរឹងមាំ​។​ ​ ​គិត​ត្រឹម​ដើមខែ​តុលា​ ​ឆ្នាំ២០១៩​ ​នេះ​ ​CEO​ ​Master​ ​Club​ ​កើន​សមាជិក​សរុប​ចំនួន​ ​១០៤០នាក់​ ​ដែល​កំពុង​បើក​ដំណើរការ​អាជីវកម្ម​ជាង​ ​១០០០ក្រុមហ៊ុន​៕​ ​

អត្ថបទ៖ រក្សា