តោះ! ទស្សនាសិស្សគុនការ៉ាតេកម្ពុជា បង្ហាញស្នៀតពិសេសដែលត្រូវចូលរួមស៊ីហ្គេម នៅហ្វីលីពីន
- 2019-10-07 04:14:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! ទស្សនាសិស្សគុនការ៉ាតេកម្ពុជា បង្ហាញស្នៀតពិសេសដែលត្រូវចូលរួមស៊ីហ្គេម នៅហ្វីលីពីន
ចន្លោះមិនឃើញ
ក្នុងពិធីបិទការប្រកួតកីឡាការ៉ាតេកម្ពុជា ម្សិលមិញនេះគឺមានការសម្ដែងស្នៀតពិសេសៗដូចជាកត្តា និងស្នៀតប្រយុទ្ធ១ទល់២ ដោយកីឡាករទាំង៣រូបរបស់សហព័ន្ធ។ អ្នកទាំង៣នាក់នោះនឹងត្រូវចូលរួមប្រកួតតំណាងកម្ពុជា នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០១៩ នៅហ្វីលីពីនផងដែរ។
ឯកឧត្ដម អូន ព័ន្ធមុន្នីរត័្ន ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា សូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ប្រតិភូក្លឹបទាំងអស់ ជាពិសេសកីឡាករ កីឡាការិនី លោកគ្រូ អ្នកគ្រូទាំងអស់ដែលបានចូលរួមក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៩នេះ។
ប្រធានសហព័ន្ធខាងលើនេះបន្ថែមទៀតថា អរគុណទៅដល់គណៈកម្មការរៀបចំការប្រកួត ដែលបានដឹកនាំការប្រកួតនេះយ៉ាងរលូតរហូតដល់ទីបញ្ចប់ការប្រកួត។ ការប្រកួតជ្រើសរើសជើងឯកនេះពិតជាមានសារសំខាន់ណាស់ មិនត្រឹមតែជាការប្រកួតលើកកម្ពស់សុខភាព បង្កើនមិត្តភាព សាមគ្គីភាពរវាងអ្នកការ៉ាតេនោះទេ ប៉ុន្តែវាបានជួយវាស់ស្ទង់សមត្ថភាពកីឡាករទាំងអស់ផងដែរ។
ការប្រកួតដែលបញ្ចប់ទៅនេះ ជាភាពងាយស្រួលមួយដល់គ្រូបង្វឹកផងដែរ ក្នុងការជ្រើសរើសកីឡាករឆ្នើមដើម្បីត្រៀមខ្លួនក្នុងព្រឹត្តិការណ៍ជាតិ អន្តរជាតិ ជាពិសេសស៊ីហ្គេម ២០២៣ ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
រំលឹកដែរថា សហព័ន្ធកីឡាការ៉ាតេកម្ពុជាបានរៀបចំពិធីប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី៣ ដល់ទី៤ ខែតុលា ២០១៩នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សម្រាប់កីឡាការ៉ាតេកម្ពុជានឹងត្រូវចូលរួមក្នុងស៊ីហ្គេម ២០១៩ នៅហ្វីលីពីន ផងដែរ៕
វីដេអូ៖