ជួយដាក់ពិន្ទុ! ​ស្រមើស្រមៃ​រូបរាង Ford F-150 ជំនាន់​ថ្មី

  • 2019-10-07 07:24:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបសាយ​ព័ត៌មាន​រថយន្ត Car Scoops បាន​​ឌីហ្សាញ​រូបភាព​មួយ​ឡើង​ ដែល​ជា​ការ​ស្រមើស្រមៃ​អំពី​​រូបរាង​រថយន្ត​ Ford F-150 ជំនាន់​ថ្មី ជា​ម៉ូដែល​រថយន្ត​ភីកអាប់​លក់​ដាច់​ខ្លាំង​បំផុត​នៅ​អាមេរិក។

​រូបរាង​ដែល​បង្ហាញ​ក្នុង​រូបភាព​មួយ​សន្លឹក​នេះ គឺ​មាន​ការ​រួម​ផ្សំ​នឹង​រូបរាង​របស់​ F-Series អំឡុង​ឆ្នាំ ១៩៥៦ ទៅ ១៩៦០ អម​នឹង​អក្សរ​ធំៗ​ដែល​ប្រើ​​ Ford Raptor នា​ពេល​បច្ចុប្បន្ន​។ អំពូល​ LED ស្ថិត​នៅ​មួយ​ជួរ ជា​មួយ​រន្ធ​ខ្យល់​​ផ្នែក​ខាង​មុខ​ អម​ដោយ​អំពូល​កាត់​អ័ព្ទ​នៅ​ផ្នែក​ខាង​ក្រោម។

​​​ទាក់ទង​នឹង​កម្លាំង​ម៉ាស៊ីន​វិញ ចចាមអារ៉ាម​បាន​ចេញ​ផ្សាយ​កន្លង​មក​គឺ Ford F-150 ជំនាន់​បន្ទាប់​ អាច​នឹង​ប្រើ​ម៉ាស៊ីន ៨ ស៊ីឡាំង ចំណុះ ៤,៨ លីត្រ ភ្ជាប់​នឹង​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ១០ វគ្គ។ បន្ថែម​ពី​នេះ​ក៏​អាច​មាន​បន្ថែម​ជម្រើស​ម៉ាស៊ីន​ Hybrid និង​​ប្រព័ន្ធ​ម៉ាស៊ីន​អគ្គិសនី​សុទ្ធ​នា​ពេល​អនាគត លើ​ F-Series ផង​ដែរ៕

ចុចអាន ៖ ដឹង​ពី​មូលហេតុធ្វើឲ្យភ្លើងអំពូលបំភ្លឺរថយន្តឆាប់ខូច និងអាយុកាលវា

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង