មក​ដឹង​របៀប​ដាក់​មុខងារ​ជំនួយ​ភ្នែក​ពេល​យប់​លើ Instagram ​អ្នក​ប្រើ iPhone(វីដេអូ))

  • 2019-10-08 03:48:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ខែ​សីហា​កន្លង​ទៅ​ក្រុម​ការងារ Instagram បាន​បើក​ឲ្យ​សាក​ល្បង​នូវ​មុខងារ​ជំនួយ​ភ្នែក​ពេល​យប់​ដែល​មាន​លើ iOS 13 លើ iPhone។ មក​ទល់​ពេល​នេះ Instagram ក៏​បាន​អាប់ដែតអនុញ្ញាត​ឲ្យ​ប្រើ Dark mode លើ iOS 13 បាន​ពេញ​លេញ​ផង​ដែរ។ ដូចនេះ បើចង់ប្រើកុំភ្លេចអាប់ដែត IG របស់អ្នក។

​ខាង​ក្រោម​នេះ​ជា​របៀប​បើក​ឲ្យ​ចេញ​ Dark mode លើ iOS 13 គឺ Setting-> Display and Brightness-> Dark mode-> Night Shift ឬ កំណត់កម្រិតពន្លឺដោយខ្លួនអ្នកក៏បាន។

​បញ្ជាក់ដែរថា មុខងារ Darkmode ចាប់ផ្តើមពេញនិយមខ្លាំង ជាពិសេសឃើញមានសឹងតែគ្រប់កម្មវិធីដូចជា Slack, Messenger, Gmail និង YouTube។ នៅសល់តែ Facebookមិនទាន់ឃើញបញ្ចេញកំណែអាប់ដែតបែបនេះមកឲ្យអ្នកប្រើប្រាស់បានសាកល្បងនៅឡើយទេ៕

ទស្សនាវីដេអូខាងក្រោម៖

ចុចអាន៖ - ​លើ Instagram អ្នក​កំពុង​កាន់​ទូរសព្ទ Android អាច​​ប្រើ​មុខងារ​ជំនួយ​ភ្នែក​​បាន

ប្រភព៖ iclarified   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី