អីយ៉ាស់! ​មុន​ប៉ះ​កម្ពុជា ​គ្រូ​អ៊ីរ៉ង់ ធ្លាប់​​បោះ​សម្ដី​ធ្ងន់​ៗ​អីចឹង​ផង​

  • 2019-10-08 04:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ៊ីរ៉ង់ ​នឹង​បើក​កីឡដ្ឋាន​យក្ស​របស់​ខ្លួន ស្វាគមន៍​ក្រុម​គោ​ព្រៃ​កម្ពុជា ​នៅ​ថ្ងៃ​ទី​១០​ខែ​តុលា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ​ក្នុង​វគ្គ​ជម្រុះ​ពាន​រង្វាន់ FIFA World Cup 2022 ​។

មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម​ដែរ ​ក្រុម​អ៊ីរ៉ង់​ទើប​តែ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ទេ ត្បិត​អី​កីឡាករ​របស់​ពួកគេ​ភាគ​ច្រើន​លេង​នៅ​អឺរ៉ុប​ដែល​ទើប​ចប់​ភារកិច្ច​។ ​ដោយ​ឡែក​លោក ​Marc Wilmots ​ធ្លាប់​បាន​បញ្ជាក់​ថា​ទម្រង់​លេង​របស់​អ៊ីរ៉ង់​គឺ​ជា​ទម្រង់​លេង​ប្រយុទ្ធ​មុត​បំផុត។ ​ក្រុម​អ៊ីរ៉ង់​នឹង​លេង​ប្រយុទ្ធ​ខ្លាំង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ​នៅ​ពេល​ប្រកួត​ជាមួយ​ដៃ​គូ​ទាំង​អស់។ នេះ​ជា ក្បួន​លេង​របស់​អ៊ីរ៉ង់ ​ក្នុង​ព្រឹត្តិការណ៍​ជម្រុះ World Cup 2022 ​ខាង​មុខ​នេះ។

អ៊ីរ៉ង់​​ជា​អ្នក​គ្រង​លេខ​១​ក្នុង​តំបន់​អាស៊ី ​ជា​ក្រុម​ខ្លាំង​ជាង​គេ ​ហើយ​មាន​កីឡាករ​ល្អ​ៗ​ច្រើន​ណាស់។ ក្រៅ​ពី​កីឡាករ​ល្អ​ៗ​ហើយ ​ពួកគេ​ទើប​តែ​តែងតាំង​គ្រូ​បង្វឹក​ឆ្នើម​មក​ដឹក​នាំ​ថែម​ទៀត​គឺ​លោក Marc Wilmots ​ដែល​ជា​អតីត​កីឡាករ​និង​គ្រូ​បង្វឹក​ជម្រើស​ជាតិ​បែលហ្សិក។ ទើប​ចូល​ដឹក​នាំ​អ៊ីរ៉ង់​បាន​៣​ប្រកួត​ក្នុង​ឆ្នាំ​នេះ លោក​មិន​ទាន់​ស្គាល់​បរាជ័យ​នៅ​ឡើយ​ទេ ​ដោយ​ប្រកួត​ដំបូង​ឈ្នះ​សិរី ​៥-០ ​ប្រកួត​ទី​២ ស្មើ​កូរ៉េ​ខាង​ត្បូង ១-១ ​និង​ប្រកួត​ចុង​ក្រោយ​ឈ្នះ​ក្រុម​ហុងកុង ២-០។ លោក​មាន​កុងត្រា​ដឹក​នាំ​ក្រុម​អ៊ីរ៉ង់​ដល់​ World Cup 2022 ​ដោយ​មាន​តម្លៃ​ពលកម្ម​១,៥​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ៕

ប្រភព៖ FIFA   អត្ថបទ៖ ប្រុស យុទ្ធ