Fortnite ចាត់វិធានការលើក្មេងប្រុសអាយុ ១៤ ឆ្នាំសម្ងំបង្ហោះ Cheat លក់លើ YouTube
- 2019-10-10 04:23:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fortnite ចាត់វិធានការលើក្មេងប្រុសអាយុ ១៤ ឆ្នាំសម្ងំបង្ហោះ Cheat លក់លើ YouTube
ចន្លោះមិនឃើញ
ក្រុមហ៊ុន Epic Games បានឈានដល់ការចាត់វិធានការផ្លូវច្បាប់ទៅលើអនីតិជនមួយរូប ដែលបានបង្កើតនិងចែកចាយកម្មវិធី Cheat ហ្គេម Fortnite កាលពីពេលថ្មីៗនេះ។
ដោយពុំបង្ហើបអត្តសញ្ញាណជាក់លាក់ក្មេងប្រុសមានអាយុ ១៤ ឆ្នាំនោះ កាន់កាប់គណនីឈ្មោះ CBV ជានិច្ចកាលបានបង្ហោះវីដេអូទាក់ទិននឹងការប្រើប្រាស់ Cheat របស់ខ្លួនជាមួយហ្គេម Fornite នៅលើ YouTube ហើយថែមទាំងប្រកាសលក់ឲ្យអ្នកលេងទូទៅទៀតផង។
ក្នុងពាក្យបណ្ដឹងប្រឆាំងទៅនឹងអនីតិជនខាងលើ ក្រុមហ៊ុន Epic ចោទប្រកាន់ថាក្មេងប្រុសរូបនោះបានរំលោភបំពាន់លើច្បាប់រក្សាសិទ្ធលើការប្រើប្រាស់ ធ្វើទីផ្សារ ជួញដូរ និងបង្កើតកម្មវិធីក្លែងបន្លំ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុនផលិតហ្គេម Fortnite បានសង្កត់ធ្ងន់ថា៖ "នៅពេលដែល Cheater បានប្រើប្រាស់មុខងារ Aimbot ឬបច្ចេកវិទ្យាបោកប្រាស់ផ្សេងទៀតដើម្បីទទួលបានប្រយោជន៍ដោយអយុត្តិធម៌ នោះក៏វាជាការបំផ្លាញដល់អ្នកលេងត្រឹមត្រូវឯទៀតផងដែរ"៕
អានអត្ថបទ:
Xiaomi បញ្ចេញទូរសព្ទថ្មីតម្លៃខ្ទង់ ១០០ ដុល្លារ មានកម្លាំងសាកថ្មដូច iPhone 11
ទូរសព្ទតម្លៃអត់ដល់ ២០០ ដុល្លារ មានកាមេរ៉ាថតស្អាត ៣ គ្រាប់ហើយថ្មធំដល់ ៥០០០ មីលីអំពែម៉ោង