Bale បង្ហើប​ពី​អារម្មណ៍​ ក្រោយ​បន្ត​លេង​នៅ Real

  • 2019-10-10 14:04:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប​ក្លឹប Real Madrid កីឡាករ Gareth Bale បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា គេ​បាន​ និង​កំពុង​លេង​បាល់ទាត់​ទាំង​កំហឹង​។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ " ពេល​លេង​ដោយ​ប្រើ​អារម្មណ៍​ខ្លាំង​ ប្រាកដ​ណាស់​កំហឹង​នឹង​ត្រូវ​បាន​បញ្ចេញ​មក ប៉ុន្តែ​វា​មិន​អាច​ធ្វើ​ឲ្យ​អារម្មណ៍​របស់​ខ្ញុំ​ជ្រះ​ស្រឡះ​បាន​ទេ " ។

Bale បាន​បន្ត​ថា៖ " ខ្ញុំ​ព្យាយាម​លេង​អស់​ពី​សមត្ថភាព​ហើយ មិន​ថា​នៅ​ជម្រើស​ជាតិ​វេល ឬ នៅ Real Madrid ទេ ហើយ​ខ្ញុំ​នឹង​បន្ត​ធ្វើ​បែប​នេះ​ទៀត " ។

ក្នុង​រដូវ​កាល​២០១៩/២០​នេះ Bale លេង​បាន ៧ប្រកួត និង​រក​បាន ២​គ្រាប់ គ្រប់​ប្រកួត​របស់ Real Madrid។

បើ​តាម​សារព័ត៌មាន​ធំៗ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ទំនាក់ទំនង​រវាង​ Bale និង​លោក Zidane ត្រូវ​បាន​ធ្លាក់​ចុះ ដែល​ធ្វើ​ឲ្យ​ខ្សែ​ស្លាប​វេល​មាន​បំណង​ចេញ​ពី Real Madrid។ យ៉ាងណាមិញ គេ​រៀប​នឹង​ចេញ​ទៅ​លេង​នៅ​ក្លឹប​ចិន Jiangsu Suning ទៅ​ហើយ ស្រាប់​តែ​មាន​ការ​បង្អាក់​មិន​ឲ្យ​ផ្ទេរ​ទៅ​វិញ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី