កុំលេងសើច! អ៊ីរ៉ាក់ជិះយន្តហោះឯកជន មកដល់កម្ពុជាស្ងាត់ៗ
- 2019-10-12 03:59:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំលេងសើច! អ៊ីរ៉ាក់ជិះយន្តហោះឯកជន មកដល់កម្ពុជាស្ងាត់ៗ
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ាក់បានមកដល់កម្ពុជាហើយ ដើម្បីត្រៀមខ្លួនប្រកួតជាមួយក្រុមម្ចាស់ផ្ទះគោព្រៃនៅថ្ងៃទី១៥ខែតុលាឆ្នាំ២០១៩ខាងមុខនេះ។
ការមកកម្ពុជាលើកនេះដែរ ក្រុមអ៊ីរ៉ាក់បានប្រើប្រាស់យន្ដហោះផ្ទាល់ខ្លួនរបស់គេ ដើម្បីធ្វើដំណើរមក និងចូលតាមច្រក VIP ដោយមិនសូវមានអ្នកបានឃើញនិងដឹងឡើយ។ អ៊ីរ៉ាក់ ក៏ជាក្រុមខ្លាំងមួយនៅអាស៊ីដែរ ដោយពួកគេទើបយកឈ្នះលើក្រុមហុងកុងបានក្នុងលទ្ធផល ២-០ ក្នុងដីខ្លួនឯងកន្លងទៅនេះ។
ក្រុមជម្រើសជាតិអ៊ីរ៉ាក់នេះ មិនអន់ជាងអ៊ីរ៉ង់ឡើយ ប៉ុន្តែដោយសារសង្គ្រាមនិងបញ្ហាជាច្រើនក្នុងប្រទេស ទើបពួកគេត្រូវបាន FIFA ដាក់បម្រាមជាច្រើនលើកច្រើនសារ រហូតទើបបានឱកាសធ្វើម្ចាស់ផ្ទះក្នុងដីពេលជម្រុះ World Cup 2022 ប៉ះហុងកុងនេះទេ។ ក្នុងការប្រកួតនោះដែរ គឺអ្នកគាំទ្រអ៊ីរ៉ាក់សប្បាយចិត្តខ្លាំងមែនទែន ព្រោះវាជាដំណើរមួយជាថ្មីរបស់ពួកគេ៕