រៀនត្រឹមទី ១២យុវជនមួយក្រុមចង់បង្កើត រ៉ូបូត ជួយសម្រួលការងារមនុស្ស
- 2019-10-14 06:53:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀនត្រឹមទី ១២យុវជនមួយក្រុមចង់បង្កើត រ៉ូបូត ជួយសម្រួលការងារមនុស្ស
ចន្លោះមិនឃើញ
រៀនត្រឹមថ្នាក់ទី ១២ យុយវជនមួយក្រុមមានគ្នា ៥នាក់ បានបង្កើត រូបូត យកទៅដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការបារខែមអាស៊ាន ២០១៩ កាល់ពីថ្ងៃទី ១២-១៣ តុលា នៅសាលាតិចណូ។
យុវជន ម៉ុក គឹមសាង ដែលជាប្រធានក្រុម Apitor Superbit បានប្រាប់ Sabay ឲ្យដឹងថាការបង្កើត រូបូត នេះឡើងគឺដើម្បីចង់សម្រួលដល់ការប្រកបអាជីវកម្មនៅទីក្រុងដូចជាឧបករណ៍ដឹងជញ្ជូនស្វ័យប្រវត្តិ ចំណតបិតបើកស្វ័យប្រវត្តិ ឧបករណ៍ដឹងដាក់ឥវ៉ាន់ស្វ័យប្រវត្តិ ឧបករណ៍គូររូបស្វ័យប្រវត្តិ។
ក្រៅពីនេះយុវជនមួយក្រុមនេះក៏បានបង្កើតឧបករណ៍លេងហ្គេមបាលទាត់ ម៉ាស៊ីនចាក់បទចម្រៀង ដែកអាចបញ្ជាក់តាមរយះទូរសព្ទដៃ។ ការបង្កើតនេះដែរ គឹមសាង បានប្រាប់ថាដោយមានការឧបត្ថម្ភផ្នែកសម្ភារៈ រួមជាមួយ Software ពីក្រុមហ៊ុនមួយ ដែលចេញពីគំនិតច្នៃប្រឌិត និងបង្កើតឡើងដោយក្រុមខ្លួនផ្ទាល់។
ទោះបីជាពេលបច្ចុប្បន្នឧបករណ៍ទាំងនេះមិនទាន់ធ្វើអ្វីបានក៏ដោយ តែគឹមសាង មានគោលបំណងចង់បង្កើត រូបូត ឲ្យប្រើប្រាស់បាននៅថ្ងៃខាងមុន និងជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ និងការប្រកបអាជីវកម្មជាដើម៕
ចុចអាន៖