ឃើញ​បង្ហាញ​ទម្រង់​លេង​រាង​ល្អ គ្រូ​បារាំង​យល់​យ៉ាង​ណា​ក្នុង​ការ​កោះហៅ Benzema?

  • 2019-10-14 11:21:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ លោក Didier Deschamps គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បារាំង បាន​និយាយ​ក្នុង​ភាពយន្ត​ឯកសារ​មួយ​ថា ការ​ត្រលប់​មក​វិញ​របស់​ ខ្សែ​ប្រយុទ្ធ​កណ្ដាល Real Madrid កីឡាករ Karim Benzema មិន​ល្អ​សោះ​ឡើយ​ចំពោះ​ក្រុម​ជម្រើស​ជាតិ​។

លោក​បាន​និយាយ​ថា៖ " ការ​សម្រេច​ចិត្ត​លើ​លើ Benzema ជា​រឿង​ពាក់ព័ន្ធ​នឹង​កីឡា។ ខ្ញុំ​មិន​គិត​ថា ការ​វិល​វិញ​របស់​គេ​មិនមែន​ជា​ប្រយោជន៍​សម្រាប់​ជម្រើស​ជាតិ​បារាំង​ទេ " ។

លោក​បាន​បន្ត​ថា៖ " ខ្ញុំ​ធ្វើការ​សម្រេច​ចិត្ត​ ដោយ​ផ្អែក​លើ​អ្វី​ដែល​ល្អ​សម្រាប់​ក្រុម " ។

Benzema ត្រូវ​បាន​ដក​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​បារាំង ក្រោយ​ពី​មាន​រឿង​អាស្រូវ​កាល​ពី​ឆ្នាំ​២០១៥។

យ៉ាងណាក៏ដោយ រយៈពេល​ចុង​ក្រោយ​នេះ​ គេ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ ដោយ​កាល​ពី​រដូវ​កាល​ ២០១៨/១៩ គេ​រក​បាន ៣០​គ្រាប់​ក្នុង ៥៣ប្រកួត​គ្រប់​កម្មវិធី​របស់ Real Madrid ខណៈ​រដូវ​កាល​ថ្មី​នេះ គេ​រក​បាន ៦គ្រាប់ ក្នុង​ការ​លេង ៩ប្រកួត៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី