មុន​ Sulli ធ្វើ​អត្តឃាត នាង​ក៏​ធ្លាប់​ស្នើ​ឲ្យ​ SM ចាត់​វិធានការ​លើ​ជន​និយាយ​ព្យាបាទ​នាងដែរ

  • 2019-10-16 02:56:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sulli ត្រូវ​បាន​រាយ​ការណ៍​ថា នាង​ក៏​ធ្លាប់​ស្នើ​សុំ​ឲ្យ​ផលិត​កម្ម SM ចាត់​វិធានការ​ទៅ​លើ​ជន​ដែល​បញ្ចេញ​មតិ​អវិជ្ជមាន​តាម​ប្រព័ន្ធ​អ៊ីនធឺ​ណេត​កាល​ពី​នាង​នៅ​មាន​ជីវិត​។

កិច្ច​សម្ភាស​ជាមួយ​នឹង​ Busan Report កាល​ពី​ម្សិល​មិញ​នេះ អ្នក​នាំពាក្យ​នៅ​ក្នុង​រង្វង់សិល្បៈ បាន​ទម្លាយ​ថា Sulli បាន​ទទួល​រង​ការ​ឈឺ​ចាប់​ដោយ​សារ ពាក្យ​ពេចន៍​ប្រមាថ​មើល​ងាយ​នាង​ជាច្រើនកន្លង​មក​ហើយ។

អ្នក​នាំ​ពាក្យ​បន្ត​ថា អតីត​សមាជិក​ក្រុម​ F(x) រូប​នេះ​បាន​ឆ្លង​កាត់​រឿង​រ៉ាវ​ជាច្រើន​ដែល​ទាក់​ទង​ទៅ​ការ​បញ្ចេញ​មតិ​អវិជ្ជមាន​ពី​ជន​ទាំង​នោះ។ នាង​តែង​តែ​ស្នើ​សុំ​ឲ្យ​ខាង​ផលិត​កម្ម​មាន​វិធាន​ការ​ ដើម្បី​ចាត់​ការ​ទៅលើ​ជន​អគតិ​លើ​ប្រព័ន្ធ​អ៊ីនធឺណេត​ទាំង​នោះ​។

នាង​បាន​សុំ​ឲ្យ​មាន​ការ​ធ្វើ​សកម្ម​ភាព​នេះ​តាម​រយៈ​អ្នក​គ្រប់​គ្រង​ផ្ទាល់​ខ្លួន​របស់​នាង​។ ខណៈនោះ​ដែរ ខាង​ផលិត​កម្ម​យក្ស SM ក៏​បាន​ប្រកាស​ថា ពួក​គេ​នឹង​ចាត់​វិធាន​ ដើម្បី​ប្រឆាំង​ទៅ​លើ​ជន​ទាំង​នោះកាល​ពី​ឆ្នាំ ២០១៨ ហើយ​ខាង​ផលិត​កម្ម​ក៏​បាន​បង្ហាញ​ថា អាសយ​ដ្ឋាន​របស់​ជន​ដែល​បញ្ចេញ​មតិក្នុង​អ៊ីន​ធឺ​ណេត​ទាំង​នោះ​ ពួក​គេ​បាន​ចុះ​ឈ្មោះ​នៅ​ក្រៅ​ប្រទេស​កូរ៉េ​។

ការ​ចុះ​ឈ្មោះ​នៅ​ក្រៅ​ប្រទេស​បែប​នេះ​ វា​ពិត​ជា​មាន​ផល​វិបាក​ក្នុង​ការ​ស្វែង​រក​ជន​ទាំង​នោះ ហើយ​គណនី​របស់​ពួក​គេ​បាន​បង្កើត​ឡើង​សម្រាប់​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ ដើម្បី​ចូល​ទៅ​ comment ហើយ​ក៏​លុប​ចោល​វិញ។

អ្នក​នាំ​ពាក្យ​ក្នុង​រង្វង់​សិល្បៈ​នោះ​ផងដែរ​ ក៏​បាន​បន្ថែម​ថា ប្រព័ន្ធ​គ្រប់​គ្រង​របស់​ផលិត​កម្ម​ត្រូវ​តែ​មាន​ការ​កែ​ប្រែ ដូច​នេះផលិត​កម្ម​អាច​នឹង​ផ្តោត​ទៅ​លើ​តារា​ដែល​មិន​សូវ​មាន​ប្រជា​ប្រិយ​ដូច​គ្នា។

គួរ​បញ្ជាក់​ផងដែរថា តារា​សម្ដែង​ស្រី​វ័យ​ ២៥ ឆ្នាំ Sulli បាន​ធ្វើ​អត្តឃាត​កាល​ពី​ថ្ងៃ​ទី ១៤ ខែ​តុលា​កន្លង​ទៅ​ វេលា​ម៉ោង​ ៣ និង២០នាទី​រសៀល​ ម៉ោង​នៅ​កូរ៉េ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា