កីឡាករទួរគីមួយរូបត្រូវបានបណ្ដេញចេញពីក្លឹប ក្រោយបង្ហោះសារនយោបាយគាំទ្រប្រទេសខ្លួន
- 2019-10-16 11:10:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករទួរគីមួយរូបត្រូវបានបណ្ដេញចេញពីក្លឹប ក្រោយបង្ហោះសារនយោបាយគាំទ្រប្រទេសខ្លួន
ចន្លោះមិនឃើញ
ក្លឹប St. Pauli ដែលជាក្លឹបនៃលីគទី២ Bundesliga បានបណ្ដេញខ្សែស្លាបជនជាតិទួរគីកីឡាករ Cenk Sahin ដោយសារតែកីឡាកររូបនេះបានបង្ហោះសារនៅលើបណ្ដាញអ៊ីនស្តាក្រាម ដែលគាំទ្រការលើកទ័ពរបស់ទួរគីទៅភាគខាងជើងប្រទេសស៊ីរី (មូលដ្ឋានរបស់ជនជាតិឃឺដ)។
Sahin បានបង្ហោះសារមួយថា " ពួកយើងនៅខាងកងទ័ព និងយោធាដ៏អង់អាច។ សូមឲ្យព្រះជួយពួកអ្នក " (សារសំដៅលើកងទ័ពទួរគី ដែលបានចូលក្នុងទឹកដីស៊ីរី)។ ក្រោយមកសារនេះ ក៏ត្រូវបានលុបចោលវិញ។
ខាងក្លឹបអាល្លឺម៉ង់បានចេញសេចក្ដីថ្លែងការណ៍ថា មូលហេតុដែលបណ្ដេញរបស់កីឡាកររូបនេះគឺ ដោយសារតែ Sahin ធ្វើខុសពីគុណតម្លៃរបស់ក្លឹប ក៏ដូចជាការការពារកីឡាកររូបនេះ (ពីការបំពារបំពានដោយអំពើហិង្សាផ្សេងៗ)។
កុងត្រារបស់កីឡាកររូបនេះមិនត្រូវបានផ្ដាច់ទេ ប៉ុន្តែកីឡាកររូបនេះអាចទៅហាត់នៅក្លឹបផ្សេង។ Sahin ត្រូវបានគេរាយការណ៍ថា អាចនឹងចូលលេងជាមួយក្លឹបចាស់របស់ខ្លួននៅប្រទេសទួរគីគឺ ក្លឹប Basaksehir៕