ដើម្បីបានការងារល្អធ្វើនៅជប៉ុន និស្សិតខ្មែរម្នាក់ប្រាប់ពីអ្វីដែលត្រូវដឹង និងត្រៀម
- 2019-10-18 01:13:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើម្បីបានការងារល្អធ្វើនៅជប៉ុន និស្សិតខ្មែរម្នាក់ប្រាប់ពីអ្វីដែលត្រូវដឹង និងត្រៀម
ចន្លោះមិនឃើញ
កាលពីដើមខែតុលានេះ នៅលើ ហ្វេសប៊ុកវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ KIT បានបង្ហោះវីដេអូអបអរសាទរ និងជូនពរ និស្សិតម្នាក់ក្នុងចំណោមនិស្សិតជាច្រើនរូបទៀត ដែលបានបញ្ចប់ការសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ហើយទទួលបានការងារធ្វើដោយជោគជ័យនៅប្រទេសជប៉ុន។
តាមរយៈវីដេអូខ្លីរយៈពេលជិត ២នាទីនេះ លោក កន ពិសី ដែលបញ្ចប់ការសិក្សាជំនាញ វិស្វករកម្មវិធីកុំព្យូទ័រ (Software Engineer) នៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ KIT បានចែករំលែក ពីបទពិសោធន៍ផ្ទាល់ខ្លួនដែលបានឆ្លងកាត់ការរៀនសូត្រយ៉ាងម៉ត់ចត់ និងការសម្ភាសន៍ការងារ រហូតទទួលបានការងារដ៏ល្អមួយសម្រាប់អាជីពខ្លួននៅប្រទេសជប៉ុន។
លោកបានឲ្យដឹងថា៖ « វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ មានក្រុមហ៊ុនដៃគូជាច្រើននៅក្រៅប្រទេស ដូចជា ប្រទេស ឥណ្ឌា សិង្ហបុរី និងជប៉ុន។ ដូច្នេះ ក្រោយបញ្ចប់ការសិក្សា និស្សិតនឹងមានឱកាសទទួលបានការងារភ្លាមៗ ព្រោះ វិទ្យាស្ថាននឹងទាក់ទងទៅក្រុមហ៊ុនទាំងនោះ មកជួបសម្ភាសន៍ជាមួយនិស្សិតដោយផ្ទាល់»។
និស្សិតអាចជ្រើសរើសដោយខ្លួនឯង ថាចង់បម្រើការងារនៅក្រុមហ៊ុនមួយណាដែលខ្លួនពេញចិត្ត ចំណែកឯប្រាក់ខែ គឺ ស្របតាមស្តង់ដារការងារតាមប្រទេស ជំនាញ និងទំហំការងារ។ លោកបញ្ជាក់បន្ថែម។
លោកបានលើកទឹកចិត្តឲ្យនិស្សិតទាំងអស់ឲ្យយកចិត្តទុកដាក់រៀនសូត្រឲ្យចេះប្រាកដ និងប្រឹងប្រែងរៀនឲ្យបានពិន្ទុល្អនៅសាលា ហើយត្រូវចេះអភិវឌ្ឍខ្លួនជារឿយៗ ទាំងជំនាញរឹង និងជំនាញទន់។ តែកុំបាច់បារម្ភនៅ KIT នឹងបង្ហាត់បង្ហាញជំនាញទាំងពីរនេះយ៉ាងល្អ បន្ថែមពីលើកជំនាញស្នូលដែលត្រូវប្រើប្រាស់សម្រាប់ធ្វើការងារ។ ដូច្នេះក្រោយបញ្ចប់ការងារនិស្សិតនឹងមានសមត្ថភាពពេញលេញអាចធ្វើការងារបានដោយគ្មានបញ្ហា ទោះក្នុងបរិយាកាសការងារស្រុកគេក៏ដោយ។
ចង់ដឹងកាន់តែច្បាស់ពីដំណាក់កាលនៃការដាក់ពាក្យធ្វើការ និងសម្ភាសន៍ ដើម្បីទទួលបានការងារនៅក្រៅប្រទេសក្រោយរៀនចប់ សូមមើលវីដេអូខ្លីនេះ ដោយផ្ទាល់ ៖
ចាប់អារម្មណ៍ ? សូមចុះឈ្មោះតាមតំណភ្ជាប់ខាងក្រោម៖ Kirirom Institute of Technology - KIT
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 078 777 384 / 078 777 344៕