ទើ​ប​អាយុ ២៧​ឆ្នាំ Dilraba ធ្វើឲ្យអ្នកគាំទ្រព្រួយព្រោះលេចស្នាមជ្រួញនិង​ស្បែក​យារ​ធ្លាក់​ខ្លាំង

  • 2019-10-21 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្បី​ឈ្មោះ​ថា​ជា​តារា​សម្ដែង​ជួរ​មុខ​ប្រទេស​ចិន​ក៏​ពិត​មែន តែ​តារា​សម្ដែង​ស្រី​កំពុង​ឡើង​កូដ Dilraba ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​ស្បែក​របស់​នាង​ឆាប់​ចាស់​ខ្លាំង​បើ​ធៀប​នឹង​តារា​ស្រី​អាយុ​ស្របាល ឬ​ច្រើន​ជាង​នាង​ឆ្ងាយ។

នៅ​ក្នុង​ចំណោម​​តារា​សម្ដែង​ស្រី​ដែល​កើត​ក្រោយ​ឆ្នាំ​១៩៩០  Dilraba ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា កំពុង​នាំ​មុខ​គេ​នៅ​គ្រប់​តារាង​ទាំង​អស់ មិន​ថា​សម្រស់ កេរ្តិ៍​ឈ្មោះ ឬ​ទ្រព្យ​សម្បត្តិ​នោះ​ឡើយ។ គ្រប់​រូប​ភាព​ដែល​នាង​បង្ហោះ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​សុទ្ធ​តែ​ទទួល​បាន​ការ​ចូលចិត្ត​រាប់​សែន ហើយ​រូប​ភាព​ដែល​នាង​បញ្ចេញ​សុទ្ធ​​តែ​ស្អាត​ដូច​ទេព​អប្សរ។

យ៉ាងណាក្ដី នៅ​ក្នុង​វីដេអូ​​កម្មវិធី​មួយ​ដែល​ស្រី​ស្អាត​វ័យ​២៧​ឆ្នាំ​នេះ​ចូល​រួម​ទើប​បញ្ចេញ​នោះ គេ​អាច​សង្កេត​ឃើញ​បាន​យ៉ាង​ច្បាស់​ថា មុខ​របស់​តួ​រឿង Eternal Love ចាប់​ផ្ដើម​មាន​ស្នាម​ជ្រួញ​ខ្លាំង ជា​ពិសេស​គឺ​សាច់​មុខ​មាន​លក្ខណៈ​យារ​ធ្លាក់​ ទោះ​បី​ជា​នាង​មិន​ទាន់​ឈាន​ដល់​វ័យ​៣០​ឆ្នាំ​ក៏​ដោយ។

ខណៈ​មនុស្ស​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ស្រី​ស្អាត​រូប​នេះ​មិន​សូវ​ចេះ​ថែ​រក្សា​សម្រស់របស់​ខ្លួន ខុស​ពី​តារា​ចាស់​វស្សា​នានា​ដែល​ទោះ​ជា​មាន​វ័យ​៤០​ជាង​ក៏​នៅ​តែ​ក្មេង​នោះ ក៏​មាន​មតិ​មិន​តិច​ដែល​បាន​ចេញ​មុខ​ការពារ​នាង​ថា ដោយ​សារ​តែ​មាន​ការងារ​ច្រើន​ពេក​ដក​ឃ្លា​មិន​រួច​ទើប​ធ្វើ​ឲ្យ​ស្បែក​នាង​ត្រូវ​ជ្រួញ​ និង​យារ​បែប​នេះ៕

ចុចអាន៖ ​ ជា​តារា​លំដាប់​ A ដូច​គ្នា​តែ​តម្លៃ​តំណាង​ផលិត​ផល​របស់ Yang Mi និង Dilraba ចាញ់​​តារា​ម្នាក់​ដាច់

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម