មើល​គេ​លេង!​ Arsenal ​ចាញ់​ក្រុម​ Sheffield ​១-០ ​បាត់​តំណែង Top4 ​

  • 2019-10-22 01:57:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​ជា​រឿង​មិន​គួរ​ឱ្យ​ជឿ​មួយ ដែល​ក្រុម​កាំភ្លើង​ធំ Arsenal ​ភ្លាត់​ឱ្យ​ចាញ់​ក្រុម Sheffield ​ក្នុង​លទ្ធផល ១-០ ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​៩​លីគ​កំពូល​អង់គ្លេស។

បរាជ័យ​នេះ ​កើត​ឡើង​ក្រោយ​ពី Mousset ​រក​បាន​១​គ្រាប់​នៅ​នាទី​៣០ ស្រប​ពេល​ក្រុម Arsenal ​វិញ ​ព្យាយាម​វាយ​សម្រុក​ដែរ ប៉ុន្តែ​មិន​មាន​សំណាង​អាច​រក​គ្រាប់​បាល់​បាន​ឡើយ។ ​ជាមួយ​ការ​បាត់​៣​ពិន្ទុ​សម្រាប់​ប្រកួត​នេះ បាន​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Emery ​បាត់​ឱកាស​ក្នុង Top4 ​ទៅ​ហើយ ​ដោយ​ធ្លាក់​មក​លេខ​៥​ក្នុង​តារាង​វិញ។

ជាមួយ​លទ្ធផល​នេះ ​ក្រុម Arsenal ​លេង​មិន​ឈ្នះ​ឡើយ​នៅ​ក្រៅ​ដី ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Newcastle United ​នៅ​ថ្ងៃ​បើក​ឆាក​លីគ​មក៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ