ទីបំផុត Jung Ah អតីតសមាជិក After School ដាច់ចិត្តបង្ហោះរូបកូនប្រុសខ្លួនហើយ
- 2019-10-24 02:58:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត Jung Ah អតីតសមាជិក After School ដាច់ចិត្តបង្ហោះរូបកូនប្រុសខ្លួនហើយ
ចន្លោះមិនឃើញ
ថ្ងៃទី ២៤ ខែតុលា នេះ Jung Ah អតីតប្រធានក្រុម After School ជាមួយនឹងស្វាមីដែលជាអ្នកលេងបាល់បោះ Jung Chang Young បានក្លាយជាឪពុកម្ដាយរបស់កូនប្រុសដ៏គួរស្រឡាញ់មួយហើយ។
តារាសម្ដែងនិងតារាចម្រៀង Jung Ah បានបង្ហាញថា នាងកើតបានកូនប្រុសមួយកាលពីថ្ងៃទី ១២ ខែតុលា កន្លងទៅ ហើយនាងក៏បានបន្ថែមថា នាងបានបង្កើតកូននេះតាមបែបធម្មជាតិ។ បើទោះបីជាមានភាពលំបាកក្ដី ប៉ុន្តែវាបានផ្លាស់ប្ដូរទៅជាភាពសប្បាយរីករាយវិញ នៅពេលដែលពួកគេបានឃើញមុខកូនប្រុស។
កាលពីព្រឹកមិញនេះ Jung Ah ក៏បានបង្ហោះរូបកូនរបស់នាងក្នុងគណនី Instagram ហើយស្វាមីរបស់នាងជាអ្នកសរសេរ Caption ដែលមានខ្លឹមសារ «បន្ទាប់បង្កើតកូនរួច ខ្ញុំបានងាកទៅមើលអតីតកាលរបស់ខ្ញុំ ហើយនាពេលអនាគត ខ្ញុំនឹងរស់នៅជាមួយជីវិតដែលកាន់តែមានភាពអំណរគុណ»។
ចំណែកឯកូនប្រុសរបស់ Jung Ah ត្រូវបានដាក់ឈ្មោះថា Jung Joo Hoon ។ អ្នកគាំទ្របានសរសេរជាសារចូលរួមអបអរសាទរទៅដល់អតីតសមាជិក After School តាមរយៈការ Comment ពីក្រោមរូបភាពរបស់ពួកគេ។
គូរស្នេហ៍ប្ដីប្រពន្ធនេះបានរៀបការកាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០១៨ កន្លងទៅ។