Lexus GX 460 ឆ្នាំ ២០២០ ចេញលក់នៅវៀតណាម តម្លៃចាប់ពី ២៤ម៉ឺនដុល្លារ

  • 2019-10-25 02:31:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lexus បាន​បញ្ចេញ​លក់​រថយន្ត​ម៉ូដែល GX 460 ស៊េរី​ឆ្នាំ ២០២០ ជា​ផ្លូវ​ការ​នៅ​ប្រទេស​វៀតណាម តាម​រយៈ​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ Vietnam Motor Show ឆ្នាំ ២០១៩។

រថយន្ត​ GX 460 ស៊េរី​ថ្មី មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី​ប្លែក​ខុស​ពី​ស៊េរី​មុន ជា​ពិសេស​រូបរាង​ខាង​មុខ​តែ​ម្ដង ដែល​មាន​បំពាក់​ដោយ​​រន្ធ​ខ្យល់​ទំហំ​ធំ​ជាង​មុន និង​មាន​រចនាបថ​ទាន់​សម័យ។ រថយន្ត​នេះ​មាន​លក់​នៅ​វៀតណាម​ជា​មួយ​ជម្រើស​ពណ៌​ខាង​ក្រៅ​ចំនួន ៨ ហើយ​ខាង​ក្នុង​មាន​ជម្រើស​ពណ៌​ចំនួន ៤ ដល​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ២៤៤ ៧១៥ ដុល្លារ។

រថយន្ត​នេះ​នៅ​បន្ត​ប្រើ​ប្រាស់​ម៉ាស៊ីន​ ៤,៦ លីត្រ ៨ ស៊ីឡាំង​ដដែល ដែល​ផលិត​កម្លាំង​បាន​ ៣០១ សេះ។ វា​ក៏​មាន​ភ្ជាប់​ជា​មួយ​នូវ​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន ឬ​ហៅ​ថា​ប៉ុង​ពីរ និង​មាន​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៦ វគ្គ​ផង​ដែរ៕

ចុចអាន ៖ នេះរូបរាងឡានមិនប្រើប្រេងឥន្ធនៈ ដំបូងគេរបស់ Mazda (វីដេអូ)

ប្រភព៖ Xehay   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម