តោះ! មកដឹងពីដំណើរ​ជីវិត​បិតា​វិទ្យាសាស្ត្រ​​ Sir Isaac Newton

  • 2019-10-25 06:59:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាថ្មីចំនួន ៩​រូប​ប្រចំានៅប្រទេសវៀតណាម រុស្ស៊ី អូស្រ្តាលី ស្វីស មីយ៉ាន់ម៉ា ម៉ាឡេស៊ី គុយបា គុយវ៉ែត និងប្រទេសប្រុយណេ ដារ៉ូសាលឹម បាន​ចូល​ជម្រាបលា និងទទួលអនុសាសន៍ពីសម្តេចប្រធានរដ្ឋសភា នៅថ្ងៃទី២៥ ខែតុលា នៅ​វិមាន​រដ្ឋសភា មុនចេញទៅបំពេញបេសកកម្មការទូត នៅលើឆាកអន្តរជាតិ។

ក្នុងឱកាសនោះ សម្តេច​អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ជម្រាប ឯកអគ្គរាជទូត​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ដែល​ត្រៀមចេញទៅ បំពេញបេសកកម្មការទូតនៅក្រៅប្រទេសថា នៅ​ពេល​បំពេញ​ការ​ងារ ត្រូវតម្កល់ប្រយោជន៍ជាតិជាធំ។ ទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវ​រក្សា​ការ​ពារ និង​លើក​តម្លៃ​ជាតិ​ជានិច្ច។ ត្រូវរក្សាការសម្ងាត់របស់ជាតិ និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​គោល​នយោបាយ​ការ​បរទេស របស់កម្ពុជា។

សម្តេច​ក៏បាន ផ្តាំផ្ញើរដល់ឯកអគ្គរាជទូតទាំងអស់ ចុះស្វែងយល់សុខទុក្ខ និង​ក្ដាប់​ព័ត៌មាន​ឲ្យ​បាន​ច្បាស់​លាស់​ជាក់ស្តែងអំពីប្រជាពលរដ្ឋ សិស្ស-និស្សិត និងពលករខ្មែរ ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស។ សូមបង្កលក្ខណៈងាយស្រួល លើសេវាកម្មនានារបស់ស្ថានទូត លើកកម្ពស់ សុខុមាល​ភាព និង​ការពារផលប្រយោជន៍របស់ពួកគាត់ ។

ឯកអគ្គរាជទូតថ្មីទាំង ៩រូប រួមមាន៖

១- ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម

២- ឯកឧត្តម អ៊ាត សីលា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហព័ន្ធរុស្ស៊ី

៣- ឯកឧត្តម ចាន់ រតនា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្រ្តាលី

៤- ឯកឧត្តម អាន សុខខឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសស្វីស

៥- ឯកឧត្តម ឈូក ប៊ុនណា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

៦- ឯកឧត្តម ចឺយ វិចិត្រ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី

៧- លោកជំទាវ បាន បូរ៉ុម ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋគុយបា

៨- ឯកឧត្តម ហ៊ុន ហាន ឯកអគ្គរាជទូតកម្ពុជា ប្រចាំរដ្ឋគូវ៉ែត

៩- ឯកឧត្តម ហុក សុភា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសប្រ៊ុយណេដារ៉ូសាលឹម៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន

ប្រភព៖ Wikipedia   ប្រែសម្រួល៖ យន សុភារិទ្ធ