ច្បាស់ការ! Taeyeon ត្រូវ​បានជ្រើសឲ្យច្រៀងបទថ្មីពីក្នុងរឿង​ "Frozen 2" Version ​កូរ៉េ

  • 2019-10-30 02:17:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បង្ក​ឲ្យ​មាន​ការ​សង្ស័យ​ជាច្រើន​ថ្ងៃ​មក​ ពេល​នេះ​ការ​ពិត​បាន​បង្ហាញ​ហើយ​ ទាក់ទង​នឹង​វត្តមាន​របស់​ Taeyeon ដែល​ក្លាយ​ជា​អ្នក​ច្រៀង​បទ​ក្នុង​រឿង "Frozen” Version របស់​កូរ៉េ។

បើ​តាម​ការ​បញ្ជាក់​របស់​ Disney Korea តាមរយៈ​គណនី​ Instagram ផ្លូវការ​កាល​ពី​ពេល​ថ្មីៗ​នេះ​ តារា​ស្រី​សំឡេង​ធ្ងន់​នេះ​ ជា​អ្នក​ដែល​ស័ក្ដិសម​បំផុត​ក្នុង​ការ​ច្រៀង​បទ​ចម្រៀង​ក្នុង​រឿង Frozen។ ជាមួយ​គ្នា​នោះ​ បើ​ងាក​មក​សាមីខ្លួន​ក៏​រំភើប​នឹង​ការងារ​ថ្មី​នេះ​ដែរ ព្រម​ទាំង​បាន​បង្ហោះ​ Poster នោះ​លើ​ Instagram របស់​ខ្លួន​ដែរ​ព្រម​ទាំង​បង្ហើប​ថា​ បទ​នេះ​នឹង​ចេញ​នៅ​ខែវិច្ឆិកា៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី