​កូន SUV នេះមានតម្លៃត្រឹម ១០ ១៦០ដុល្លារលក់នៅចិន

  • 2019-10-30 03:45:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

​​ក្រុមហ៊ុន Baojun ដែល​ជា​ម៉ាក​រថយន្ត​នៅ​ចិន​របស់​ក្រុមហ៊ុនអាមេរិក General Motors បាន​បញ្ចេញ​លក់​រថយន្ត​ SUV ខ្នាត​តូច​ម៉ូដែល RS-3 ជា​ផ្លូវ​ការ​នៅ​ប្រទេស​ចិន។

RS-3 នេះ​គឺ​ជា​ម៉ូដែល​ទី​បួន ក្នុង​ចំណោម​ផលិតផល​ថ្មី​ដែល​ក្រុមហ៊ុន Baojun បញ្ចេញ​នៅ​ឆ្នាំ​នេះ។ រថយន្ត​នេះ​មាន​បំពាក់​ដោយ​រន្ធ​ខ្យល់ និង​ឡូហ្គោ​ថ្មី​របស់ Baojun មើល​ទៅ​ទាន់​សម័យ​បំផុត និង​ប្រើ​ប្រាស់​រចនាបថ​អំពូល​មុខ/ក្រោយ​មាន​រាង​ស្លីម។

Baojun RS-3 មាន​ប្រវែង ៤៣០៥ ម.ម ទទឹង ១៧៤៨ ម.ម​និង​កម្ពស់​១៥៩៧ ម.ម ដែល​ក្រុមហ៊ុន​អះអាង​ថា​អាច​ផ្ដល់​ទំហំ​ធំ​ទូលាយ​សម្រាប់​អ្នក​ធ្វើ​ដំណើរ និង​សម្រាប់​ការ​ផ្ទុក​សម្ភារៈ​ផ្សេងៗ។ រថយន្ត​នេះ​ក៏​ទំនើប​ណាស់​ដែរ ដែល​វា​មាន​នូវ​ប្រព័ន្ធ​ភ្ជាប់​ទំនាក់ទំនង​ចុង​ក្រោយ​របស់​ Baojun អាច​ភ្ជាប់​ទូរសព្ទ​ជា​មួយ​រថយន្ត, ការ​បញ្ជា​ដោយ​សំឡេង និង​ការ​អាប់ដេត​ប្រព័ន្ធ​តាម​អ៊ីនធឺណិត។

RS-3 ប្រើ​ម៉ាស៊ីន​សាំង​ ១,៥ លីត្រ ភ្ជាប់​នឹង​ប្រអប់​លេខ​ដៃ​ ៦ វគ្គ ឬ​ប្រអប់​លេខ​ស្វ័យប្រវត្តិ ដែល​ផលិត​កម្លាំង​បាន ១០៣ សេះ។ នៅ​ប្រទេស​ចិន​រថយន្ត​នេះ​មាន​ចំនួន ៤ ប្រភេទ ដែល​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ១០ ១៦០ ដុល្លារ ទៅ ១២ ៧១០ ដុល្លារ៕​​​

ចុចអាន ៖ មកដឹងតម្លៃ Lexus RX 450h 2020 លក់នៅវៀតណាម

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង