ចេញ​លក់​បាន​មួយ​ខែ Honda Dream 2020 អត់​ទាន់​ធ្លាក់​ថ្លៃសោះ

  • 2019-10-30 09:11:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda Dreamបាន​រក្សា​ប្រជា​ប្រិយ​ភាព និងដក់​ក្នុង​ចិត្ត​ប្រជាជន​ខ្មែរ​ជិត ២០​ឆ្នាំ​នេះ​នៅ​មិ​ន​មាន​រូប​រាង​ផ្លាស់​ប្ដូរ​នៅ​ឆ្នាំ​២០២០ ហាក់​មាន​ការ​បញ្ចេញ​មតិ​ពី​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​ពី​រូប​រាង លក្ខណៈ​បច្ចេកទេស​ជាដើម។

ម៉ូតូ​ដែល​គេ​ពេញ​និយម​ហៅ​ទៅ​លើ Honda Dream ថា​អាសង់ ស៊េរី​ឆ្នាំ ២០២០ បាន​ចេញ​លក់​នៅ​តាម​ហាង​បាន​ជិត​មួយ​ខែ​ហើយ ជា​មួយ​តម្លៃ​ជិត ៣ពាន់​ដុល្លារ​ពេល​ចេញ​លក់​ដំបូង។

មិន​ខុស​ពី​ស៊េរី​មុន​ៗ Honda Dream ឬ​អាសង់​នេះ នៅ​តែ​​បំពាក់​មក​ជាមួយ​នឹង​កម្លាំង​ម៉ាស៊ីន ១២៥ សេសេ​ប្រើ​ចង្កឹះ​លេខ​ប្រព័ន្ធ​ ៤ លេខ(លេខ​វិល) ដដែល។ តាម​ប្រភព​ពី​ហាង​លក់​ម៉ូតូ​នៅ​ម្ដុំ​គិរីរម្យ ​បាន​ឲ្យ​ដឹង​ថា Honda Dream ឆ្នាំ ២០២០ នេះ​ដាក់​លក់​ថ្មី​នៅ​តែ​មាន​តម្លៃ​ខ្ទង់ ២ ៦៣០ ដុល្លារ សម្រាប់​ព៌ណ​ខ្មៅ និង​តម្លៃ​ខ្ទង់ ២ ៥៧០ ដុល្លារ សម្រាប់​ពណ៌​ស និង​ក្រហម (តម្លៃ​អាច​ខុស​គ្នា​តិច​តួច​ពី​ហាង​មួយ​ទៅ​ហាង​មួយ)។

គូស​បញ្ជាក់​ដែរ​ថា Honda បាន​ផ្ដល់​ឈ្មោះ​ឲ្យម៉ូដែល​ឆ្នាំ ២០២០ ​ថា Honda Dream SYMPHONY OF ELEGANCE ដែល​រចនា​ម៉ូត​យ៉ាង​ពិសេស ដោយ​ការ​រួមបញ្ចូល​គ្នារវាងសរសៃពណ៌មាសឆ្អិនឆ្អៅ លាយ​ឡំ​ជាមួយ​ផ្លាទីន​ចែងចាំងដ៏ល្អឯក រម្លេចដោយក្រឡាពេជ្រយ៉ាងឥតខ្ចោះ ដែល​មាន​ ៣ ពណ៌ ដូច​ទៅ​និង​ស៊េរី​មុន​ៗ​ដែរ៕

ចុចអាន៖

បញ្ជាក់​៖ តម្លៃអាច​ប្រែប្រួលបន្ទាប់​ពីចុះផ្សាយ។

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម
អត្ថបទថ្មី