ម៉ូតូ Honda ADV 150 ចេញលក់នៅថៃ តម្លៃជាង ៣ពាន់ដុល្លារ

  • 2019-10-28 03:39:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ Honda ADV 150 បាន​បង្ហាញ​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​​ឥណ្ឌូណេស៊ី​កាល​​អំឡុង​ចុង​ខែ​កក្កដា​កន្លង​ទៅ ដែល​តម្លៃ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​គឺ​​ប្រមាណ​ ២ ៤០០ ដុល្លារ​សម្រាប់​ប្រភេទ CBS និង​តម្លៃ​ប្រមាណ​ ២ ៦០០ ដុល្លារ​សម្រាប់​ប្រភេទ ABS។

នៅ​ចុង​ខែ​តុលា​នេះ ម៉ូតូ​នេះ​បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​លើ​ទីផ្សារ​​ទី​ពីរ​គឺ​នៅ​ប្រទេស​ថៃ ដែល​លក់​នៅ​ប្រទេស​ថៃ​គឺ​មាន​តែ​ប្រភេទ​ប្រើ​ហ្វ្រាំង ABS មាន​តម្លៃ ៩៧ ៩០០ បាត ស្មើ​ប្រមាណ ៣ ២៤២ ដុល្លារ។

រូបរាង​របស់ ADV 150 គឺ​មាន​លក្ខណៈ​ស្រដៀង​ច្រើន​ទៅ​នឹង​ X-ADV 750។ អំពូល​ភ្លើង​មុខ​ក្រោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា LED, មាន​កុងទ័រ​បែប​ឌីជីថល​បង្ហាញ​ព័ត៌មាន​សំខាន់ៗ, មាន​ធុង​ប្រេង​ចំណុះ ៨ លីត្រ, មាន​បច្ចេកវិទ្យា​ Idling Stop និង​ប្រើ​ប្រាស់​ Smart Key ជា​ដើម៕

ចុចអាន ៖ ម៉ូតូ​អូតូ Honda ADV 150 តម្លៃ​ក្នុង​ស្រុក​ជាង ២ ពាន់​ដុល្លារ​

អត្ថបទ៖ សុខហេង