ម៉ូតូ​អូតូ Honda ADV 150 តម្លៃ​ក្នុង​ស្រុក​ជាង ២ ពាន់​ដុល្លារ​

  • 2019-07-21 02:43:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda ADV 150 ដែល​ជា​ប្រភេទ​ម៉ូតូ​អាច​បើក​លើ​ស្ថានភាព​ផ្លូវ​ពិបាក​បាន (ប្រភេទ​ផ្លូវ Off-Road) បាន​លេច​មុខ​ជា​ផ្លូវ​ការ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​យានយន្ត GIIAS ឆ្នាំ ២០១៩ នៅ​ឥណ្ឌូណេស៊ី។

ម៉ូតូ​នេះ​មាន​ចែក​ចេញ​ជា​ពីរ​ប្រភេទ​គឺ Honda ADV 150 CBS និង ADV 150 ABS។ តម្លៃ​លក់​នៅ​ក្នុង​ស្រុក​នៃ​ប្រទេស​ឥណ្ឌូណេស៊ី គឺ​​ប្រមាណ ២ ៤០០ ដុល្លារ សម្រាប់​ប្រភេទ CBS និង​តម្លៃ​ប្រមាណ ២ ៦០០ ដុល្លារ​ សម្រាប់​ប្រភេទ ABS។

ប្រៀប​ធៀប​នឹង​ម៉ូតូ​ ១៥០ សេសេ ផ្សេង​ទៀត​របស់ Honda ដែល​លក់​នៅ​ឥណ្ឌូណេស៊ី ម៉ូដែល​ថ្មី​នេះ​មាន​តម្លៃ​ថ្លៃ​ជាង​គេ ដោយ​ Honva Vario 150 តម្លៃ​ប្រមាណ ១ ៧០០ ដុល្លារ និង PCX 150 ដែល​មាន​តម្លៃ​ប្រមាណ ២ ២៧៥ ដុល្លារ។ ប៉ុន្តែ​ធូរ​ថ្លៃ​ជាង PCX Hybrid ដែល​មាន​តម្លៃ​ប្រមាណ ៣ ០០០ ដុល្លារ។

រូបរាង​របស់ ADV 150 គឺ​មាន​លក្ខណៈ​ស្រដៀង​ច្រើន​ទៅ​នឹង​ X-ADV 750។ អំពូល​ភ្លើង​មុខ​ក្រោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា LED, មាន​កុងទ័រ​បែប​ឌីជីថល​បង្ហាញ​ព័ត៌មាន​សំខាន់ៗ, មាន​ធុង​ប្រេង​ចំណុះ ៨ លីត្រ, មាន​បច្ចេកវិទ្យា​ Idling Stop និង​ប្រើ​ប្រាស់​ Smart Key ជា​ដើម៕​​

ចុចអាន ៖

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី