៥ សន្លឹក​បង្ហាញ​យ៉ាង​ច្បាស់ នៅ​ជប៉ុន​ពោរពេញ​ដោយ​បច្ចេកវិទ្យា​ប្លែក​ពី​ប្រទេស​ដទៃ​ដាច់

  • 2019-11-01 08:14:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជប៉ុន​ត្រូវ​បាន​គេ​ស្គាល់​ជា​ប្រទេស​មួយ​ដែល​អភិវឌ្ឍ​បច្ចេកវិទ្យា​រហ័ស​ជាង​ប្រទេស​ណាៗ​ទាំង​អស់​ក្នុង​សកលលោក។ គ្រប់​ទីកន្លែង​ និង​មធ្យោបាយ​នៃ​ការរស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​នៅ​ទី​នោះ មួយ​ផ្នែក​ធំ​សុទ្ធ​សឹង​ជំនួយ​ដោយ​ភាព​ច្នៃ​ប្រឌិត​នៃ​បច្ចេកវិទ្យា។ ខាង​ក្រោម Sabay បង្ហាញ​ពី​បច្ចេកវិទ្យា​សាមញ្ញ ៥ បែប​នៅ​ជប៉ុន ប៉ុន្តែ​អាច​ប្លែក​សម្រាប់​ប្រទេស​ដទៃ៖

១.បង្គន់​បង្កប់​ភ្លើង​បច្ចេកវិទ្យា:

ពិត​ណាស់​បង្គន់​នៅ​ទី​ណា​ក៏​មាន ប៉ុន្តែ​សម្រាប់​ប្រទេស​ជប៉ុន​ខុស​ពី​គេ​ត្រង់​មាន​បង្កប់​បច្ចេកវិទ្យា Ultra-Tech ជាមួយ​ភ្លើង​បំភ្លឺ​ធ្វើ​ឲ្យ​សោភ័ណភាព​កាន់​តែ​ប្លែក។

២.ឧបករណ៍​បី​ទារក:

ជា​របស់​សាមញ្ញ តែ​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត ដោយ​ឧបករណ៍​ប្រភេទ​នេះ​អាច​ជួយ​បី​ទារក​របស់​អ្នក​ក្នុង​រយៈ​ពេល​ខ្លី សោត​យ៉ាង​ដូច​ជា​អំឡុង​ពេល​អ្នក​ត្រូវ​ទៅ​បង្គន់ ​ឬ​ជាប់​រវល់​ការងារ​ប្រញាប់​ណា​មួយ។

៣.បុគ្គលិក​ជា​មនុស្សយន្ត:

អស់​អារម្ភ​រឿង​ជួប​បញ្ហា​បុគ្គលិក​មាន​អាកប្បកិរិយា​មិន​ល្អ​ ឬ​ពិបាក​និយាយ​គ្នា ដោយ​មនុស្សយន្ត​អាច​ជំនួស​តួ​នាទី​នេះ​បាន នៅ​តាម​បណ្តា​ទីតាំង​ផ្តល់​សេវាកម្ម​ណា​មួយ ជាមួយ​ភាព​ទន់ភ្លន់ ​និង​ធ្វើ​ការ​យ៉ាង​រហ័ស​បំផុត។

៤.ម៉ាស៊ីន​លក់​ឆត្រ:

ចៃដន្យ​ជួប​ភ្លៀង​ធ្លាក់ ក្នុង​ប្រទេស​ជប៉ុន​មាន​ទីតាំង​លក់​ឆត្រ​សឹង​គ្រប់​ទី​កន្លែង បែប​នេះ​អ្នក​មិន​ត្រូវ​បារម្ភ​អ្វី​នោះ​ទេ។

៥.អាវ​ទ្រនាប់​ឆ្លាតវៃ:

ប្រភេទ​អាវ​ទ្រនាប់​ដ៏​ពិសេស​នេះ​មាន​មុខងារ​តាមដាន​ចង្វាក់​បេះដូង ហើយ​ចំណុច​រសើប​ គឺ​ប្រសិន​អ្នក​កំណត់​ថា​នរណា​ម្នាក់​ជា​គូ​ស្នេហ៍​ពិត ប្រសិន​ពួក​គេ​នៅ​ពី​មុខ​អ្នក​នោះ ​វា​នឹង​ដោះ​សោ​ដោយ​ស្វ័យប្រវត្តិ ប៉ុន្តែ​បើ​មនុស្ស​ចម្លែក​មុខ​ ចង់​ប៉ះពាល់​តំបន់​គ្រោះថ្នាក់​នោះ​ នឹង​លោត​សញ្ញា​ប្រាប់​ទៅ​ប៉ូលិស​ភ្លាម៕

អានអត្ថបទ:

ប្រភព៖ usefulgen   អត្ថបទ៖ កៅ រក្សា