រថយន្ត Volvo ២០១៩ កាន់តែទំនើប អាចតាមដានអាកប្បកិរិយាអ្នកបើកបរ ថែមទាំងឆែកសុខភាពបានទៀត
- 2019-01-03 09:32:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្ត Volvo ២០១៩ កាន់តែទំនើប អាចតាមដានអាកប្បកិរិយាអ្នកបើកបរ ថែមទាំងឆែកសុខភាពបានទៀត
ចន្លោះមិនឃើញ
ក្រុមហ៊ុនរថយន្តរបស់ប្រទេសស៊ុយអែត Volvo នឹងមានដាក់បំពាក់នូវកាមេរ៉ាតាមដានអ្នកបើកបរនៅក្នុងរថយន្តផ្ទាល់តែម្ដង ដោយវាតាមដានទាំងអាកប្បកិរិយា និងមុខងារជីវសាស្ត្រមួយចំនួនទៀត។ ទាក់ទិនទៅនឹងរឿងខាងលើនេះ ក្រុមហ៊ុនរថយន្តសម្បួរដោយបច្ចេកវិទ្យាទំនើបនេះ បានប្រាប់ដល់អ្នកប្រើប្រាស់កុំឲ្យបារម្ភពីការលួចយកទិន្នន័យរបស់ខ្លួនឡើយ ផ្ទុយទៅវិញ Volvo ថាបច្ចេកវិទ្យានេះនឹងផ្ដល់ប្រយោជន៍ដល់អ្នកបើកបរដូចទូរសព្ទទំនើប និងនាឡិកាឆ្លាតវៃ សម្រាប់តាមដានសុខភាពដូចគ្នាអ៊ីចឹង។
លោក Atif Rafiq ប្រធានផ្នែកឌីជីថលរបស់ Volvo បានលើកឡើងថា បច្ចេកវិទ្យាកាមេរ៉ានេះ នឹងត្រូវដាក់បញ្ចូលក្នុងរថយន្ត Volvo ក្នុងអំឡុងពេល ១២ ខែទៀត ប៉ុន្តែសម្រាប់អតិថិជនដែលមិនចង់បាន សូមកុំបារម្ភព្រោះបច្ចេកវិទ្យានេះជាជម្រើស (Option) របស់រថយន្ត គឺវាមិនមកស្រាប់ជាមួយនឹងរថយន្តឡើយ ប្រសិនបើអ្នកមិនជ្រើសយកជម្រើសនោះ។
ខាង Volvo បានអះអាងថា បច្ចេកវិទ្យាកាមេរ៉ានេះទំនើបណាស់ ដោយវាអាចដឹងកម្រិតជាតិស្ករ (Glucose) នៅក្នុងខ្លួនរបស់អ្នកបើកបរបានដោយត្រឹមតែយករូបភាពមកវិភាគទិន្នន័យ អ៊ីចឹងហើយបើសិនជាវារកឃើញថា អ្នកបើកបរមានអាការៈមិនស្រួល នោះប្រព័ន្ធក្នុងរថយន្តនឹងជួនដំណឹងទៅសាច់ញាតិ ឬក៏បញ្ជូនសញ្ញាទៅកាន់មន្ទីរពេទ្យតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ បច្ចេកវិទ្យានេះនឹងធ្វើឲ្យរថយន្តអ្នកយល់ពីអារម្មណ៍របស់អ្នក ហើយវានឹងជួយកាត់បន្ថយភាពតានតឹងពេលកំពុងបើកបរ ដោយវិធីផ្សេងៗគ្នាផងដែរ។
គួរបញ្ជាក់ផងដែរថា រថយន្តរបស់ស៊ុយអែតមួយនេះ មានប្រព័ន្ធសុវត្ថិភាពខ្ពស់ខ្លាំង ហើយក៏មានការអភិវឌ្ឍន៍បច្ចេកវិទ្យាបើកបរដោយខ្លួនឯងផងដែរ។ ដោយសារតែមានការសិក្សា និងប្រមូលទិន្នន័យបានច្រើនគួរសម និងការធ្វើតេស្តលើកាមេរ៉ា ពិនិត្យមើលសុខភាពនេះបានជោគជ័យទៀតនោះ Volvo អាចនឹងក្លាយទៅជារថយន្ត ដែលលេចធ្លោខ្លាំងបំផុតមួយជាមួយនឹងបច្ចេកវិទ្យាទំនើប។
ចុចអាន៖