ហេតុផលមួយធ្វើឲ្យ Apple លក់ iPhone លែងដាច់ ខាតដើមខាតចុង
- 2019-01-03 03:43:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលមួយធ្វើឲ្យ Apple លក់ iPhone លែងដាច់ ខាតដើមខាតចុង
ចន្លោះមិនឃើញ
ក្រុមហ៊ុន Apple ទើបតែបញ្ចេញទិន្នន័យពីការខាតបង់ប្រាក់ចំណេញជាង ៩ ពាន់លានដុល្លារទៅដល់ក្រុមអ្នកវិនិយោគ ក្រោយការលក់អាវុធពិសេសរបស់ខ្លួន iPhone មានការធ្លាក់ចុះយ៉ាងគំហុកក្រោមហេតុផលមួយគឺ អ្នកប្រើប្រាស់ភាគច្រើនអាចប្ដូរថ្មថ្មី ដែលធ្វើឲ្យល្បឿន iPhone ចាស់ៗនៅតែលឿន ធ្វើឲ្យអ្នកប្រើប្រាស់ទាំងឡាយមិនចង់ចំណាយលុយឡើងស៊េរី iPhone ជំនាន់ថ្មីឡើយ។
រឿងនេះកើតឡើងកាលពីឆ្នាំទៅមិញ ដោយ Apple ត្រូវបានគេចាប់បានថា បានបន្ថយល្បឿនរបស់ iPhone ដែលស៊េរីចាស់ ដែលមានថ្មគុណភាពខ្សោយដោយខ្លួននឹងទម្លាក់ល្បឿនរបស់ iPhone តាមរយៈការ Update Software។ ក្រោយមក ក្រុមហ៊ុនយក្សមួយនេះ បានចេញមុខសុំទោសជាសាធារណៈដល់អ្នកប្រើប្រាស់ និងទម្លាក់តម្លៃប្ដូរថ្មទូរសព្ទពី ៧៩ ដុល្លារមកសល់ត្រឹម ២៩ ដុល្លារថែមទៀតផង ព្រមទាំងចេញមុខងារលើ iPhone ដែលអ្នកប្រើប្រាស់អាចមើលដឹងពីសភាពរបស់ថ្មទូរសព្ទ ហើយអាចមានជម្រើសកំណត់យកល្បឿនពេញ តែអាចឲ្យទូរសព្ទរលត់ជាយថាហេតុនៅពេលថ្មចាប់ផ្ដើមថយគុណភាព។
ចាប់តាំងពីពេលនោះមក អ្នកប្រើប្រាស់ជាច្រើនបាននាំគ្នាប្ដូរថ្ម iPhone ស៊េរីចាស់ៗរបស់ខ្លួនចេញ ព្រោះវាគឺជាការពិត នៅពេលដែលពួកគេប្ដូរថ្មហើយ iPhone ស៊េរីចាស់ៗទាំងនោះពិតជាកើនល្បឿនឡើងវិញមែន។ ម៉្យាងទៀត ថ្មរបស់ iPhone មានភាពងាយស្រួលខ្លាំងក្នុងការផ្លាស់ប្ដូរ ហើយអាចរកទិញបានពីភាគីទី ៣ ទៀតមិនចាំបាច់តែថ្មដែលចេញពី Apple ផ្ទាល់ឡើយ។
ទោះបីជាយ៉ាងនេះក្ដី ចំណូលរបស់ Apple នៅតែកើនដោយសារតែផលិតផលផ្សេងៗទៀតដែលខ្លួនមាន ប៉ុន្តែ Apple នឹងមិនបញ្ចេញតួលេខពិតប្រាកដឡើយ ដោយសារតែខ្លួនបានប្រកាសថានឹងលែងចេញតួលេខពីចំនួនលក់ និងប្រាក់ចំណូលសរុបពីផលិតផលរបស់ខ្លួនទៀតហើយ ដោយសារតែពេលកន្លងទៅពេលខ្លួនប្រកាសការធ្លាក់ចុះនៃការលក់ iPhone ពិភពលោកមានការជ្រួលច្របល់ ពិសេសសម្រាប់អ្នកប្រើប្រាស់ដែលចង់ទិញទូរសព្ទថ្មី។
ចុចអាន៖