ត្រៀមប្រកួតរ៉ូបូតថ្នាក់ជាតិ ស្វែងរកជើងខ្លាំងទៅប្រទេសម៉ុងហ្គោលី
- 2019-01-03 02:30:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រៀមប្រកួតរ៉ូបូតថ្នាក់ជាតិ ស្វែងរកជើងខ្លាំងទៅប្រទេសម៉ុងហ្គោលី
ចន្លោះមិនឃើញ
ការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិឬហៅថា Robocon Cambodia លើកទី៦ ឆ្នាំ ២០១៩ នឹងត្រូវប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ ទី ២៧ ខែមេសា ឆ្នាំ ២០១៩ នាសាលដំបូលទូកសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ជាមួយគោលការណ៍នៃការប្រកួតកាន់តែពិសេសជាងឆ្នាំមុនៗ មានការប្រកួតប្រជែងរវាងក្រុមនិងក្រុម ស្ថិតក្រោមប្រធានបទ **«ការជិះសេះកាន់ផ្លាកបញ្ជា»** ជាការដកស្រង់ចេញពីប្រពៃណីរបស់ប្រទេសម៉ុងហ្គោលី។
លក្ខខណ្ឌនៃការប្រកួតមានក្រុមនឹងក្រុម (ក្រុមពណ៌ខៀវ ប្រកួតនឹងក្រុមពណ៌ក្រហមលើទីលានតែមួយ ដែលបែងចែកទីតាំងគ្នា)។ ក្រុមនិមួយៗត្រូវផលិតរ៉ូបូតចំនួន ២ មួយដើរដោយការបញ្ជា មួយដើរដោយស្វ័យប្រវត្តិ (រ៉ូបូតផលិតចំណាយពេលប្រហែល៤ខែ) ។
រ៉ូបូតទាំង២ ត្រូវសហការគ្នា ឆ្លងកាត់ឧបសគ្គជាច្រើនដូចជាការឆ្លងកាត់ព្រៃ ស្ពាន ដំបូកខ្សែពួរ ការបោះ Shagai និងឡើងលើភ្នំ ដើម្បីយកផ្លាកបញ្ជាទៅដល់គោលដៅបានបញ្ចប់មុនគេ ដើម្បីក្លាយជាអ្នកឈ្នះ។ បញ្ជាក់ដែរថា កាលពីឆ្នាំ ២០១៨ ការប្រកួតគឺជាលក្ខណៈគប់បាល់ចូលក្នុងកង។
ក្រុមដែលឈ្នះក្នុងការប្រកួតប្រជែងឆ្នាំនេះ នឹងត្រូវតំណាងកម្ពុជាទៅចូលរួមក្នុងព្រឹត្តិការណ៍រ៉ូបូតប្រចាំតំបន់អាស៊ីប៉ាស៊ីភិក គឺ ABU Robocon ដែលរៀបចំនៅចុងខែសីហា នៅប្រទេសម៉ុងហ្គោលី។
ការប្រកួតប្រជែងរ៉ូបូត Robocon Cambodia នឹងមានការចូលរួមពីក្រុមចំនួន ១០ មកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន ៥ ដូចជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Tehnology...
ទៅថ្ងៃអនាគត Elon Musk ជឿថារឿងរ៉ាវដ៏អស្ចារ្យ ២ នេះនឹងអាចកើតទៅបាន
ចង់ផ្លាស់ប្ដូរចិត្តរក្សាទុកពាក្យសម្ងាត់លើគេហទំព័រ Safari វិញ អាចធ្វើបាន