ចង់ផ្លាស់ប្ដូរចិត្តរក្សាទុកពាក្យសម្ងាត់លើគេហទំព័រ Safari វិញ អាចធ្វើបាន
- 2019-01-02 04:16:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ផ្លាស់ប្ដូរចិត្តរក្សាទុកពាក្យសម្ងាត់លើគេហទំព័រ Safari វិញ អាចធ្វើបាន
ចន្លោះមិនឃើញ
ពេល Login (មានឈ្មោះ និងពាក្យសម្ងាត់) ចូលគេហទំព័រលើ Safari កម្មវិធីនឹងបង្ហាញផ្ទាំងមួយសួរ បើអ្នកចង់រក្សាទុកពាក្យសម្ងាត់សម្រាប់គេហទំព័រនោះលើ Keychain (ប្រព័ន្ធគ្រប់គ្រងបញ្ជីពាក្យសម្ងាត់លើ macOS)។ ហើយបើអ្នកបានចុចយកជម្រើសមិនរក្សាទុក Never for This Website កម្មវិធីនឹងលែងបង្ហាញផ្ទាំងនេះ ពេលចូលប្រើលើកក្រោយ។
ប៉ុន្តែបើចង់ផ្លាស់ប្ដូរចិត្ត អាចបន្ថែមពាក្យសម្ងាត់នេះពេលក្រោយវិញបាន។
១) បើកកម្មវិធី Safari > ត្រង់បញ្ជី Safari menu ជ្រើសរើសយក Preferences...
២) ចុចប៊ូតុង Passwords > បញ្ចូលពាក្យសម្ងាត់ ដែលបានប្រើចូលម៉ាស៊ីន Mac ហើយចុច Enter
៣) ប្រើប្រអប់ស្រាវជ្រាវ បញ្ចូលឈ្មោះគេហទំព័រ > ជ្រើសរើសគេហទំព័រ ដែលត្រង់ផ្នែកពាក្យសម្ងាត់បង្ហាញពាក្យ Never Saved ហើយចុចយកប៊ូតុង Remove
ពេលក្រោយ Login ចូលគេហទំព័រ នឹងមានផ្ទាំងសួរម្តងទៀត ហើយអាចចុចយកជម្រើសរក្សាទុកពាក្យសម្ងាត់បាន៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ