អត់ហត់ទៅ Gym ទិញតែកញ្ចក់ឆ្លាតវៃនេះមួយ ប្រយោជន៍ច្រើនតែតម្លៃរាងក្រែល
- 2018-12-31 11:12:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត់ហត់ទៅ Gym ទិញតែកញ្ចក់ឆ្លាតវៃនេះមួយ ប្រយោជន៍ច្រើនតែតម្លៃរាងក្រែល
ចន្លោះមិនឃើញ
ក្រុមហ៊ុនកាយសម្បទា Mirror បានបង្កើតនូវកញ្ចក់ឆ្លាតវៃដ៏ពិសេសមួយងាយស្រួលដល់អតិថិជនក្នុងការធ្វើលំហាត់ប្រាណនៅគេហដ្ឋាន មិនពិបាកក្នុងការធ្វើដំណើរទៅទីតាំងហាត់ប្រាណដោយផ្ទាល់។ គំនិតនេះផ្ដួចផ្ដើមឡើងដោយអ្នកស្រី Brynn Putnam អតីតអ្នករាំរបាំដ៏ជំនាញមួយរូបនិងម្ចាស់ទីតាំងហាត់ប្រាណមួយកន្លែង។
កញ្ចក់ Mirror បំពាក់ដោយផ្ទាំង LCD មានឧបករណ៍បំពងសំឡេង អមដោយប្រព័ន្ធកាមេរ៉ា ជាមួយរន្ធស្រូបសំឡេង និងដំណើរការគាំទ្រលើឧបករណ៍ iOS។ ក្រុមហ៊ុនបានធ្វើការជាមួយអ្នកបង្ហាត់ប្រាណក្នុងការផ្សាយផ្ទាល់វីដេអូទាក់ទងនឹងការធ្វើលំហាត់ប្រាណផ្សេងពីគ្នា មានដូចជាការហាត់ Yoga និងការសម្រួលចង្វាក់បេះដូងជាដើម។
ឧបករណ៍នេះមានតម្លៃ ១ ៤៩៥ ដុល្លារ ប៉ុន្តែទាមទារឲ្យបង់សេវាប្រចាំខែបន្ថែមទៀតដោយត្រូវចំណាយ ៣៩ ដុល្លារ។ រំឭកថារបាយការណ៍ពី Global Market Insights បានប៉ាន់ប្រមាណថាទីផ្សារឧបករណ៍កាយសម្បទានឹងកើនឡើងដល់ ១៤ ពាន់លានដុល្លារ នាឆ្នាំ ២០២៤។
ទស្សនាវីដេអូខាងក្រោម៖
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
ចិត្តល្អ! កម្មវិធីហៅតាក់ស៊ីថ្មី TADA នឹងជួយតាក់ស៊ីខ្មែររកបានភ្ញៀវច្រើន ឥតទារភាគរយឡើយ
Instagram អាប់ដេតមុខងារថ្មី ធ្វើឲ្យអ្នកប្រើក្ដៅក្រហាយគ្រប់គ្នា