ទៅ​ថ្ងៃ​អនាគត Elon Musk ជឿ​ថា​រឿងរ៉ាវ​ដ៏​អស្ចារ្យ ២ នេះ​នឹង​អាច​កើត​ទៅ​បាន

  • 2019-01-02 11:39:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​កំពុង​កាន់កាប់​លើ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla និង​ក្រុមហ៊ុន​អវកាស SpaceX លោក Elon Musk បាន​ប៉ាន់​ប្រមាណ​ពី​រឿងរ៉ាវ ២ ចំណុច​ដែល​អាច​នឹង​កើត​ឡើង​ទៅ​ថ្ងៃ​អនាគត។ ក្នុង​នោះ​មាន​ទាក់ទង​នឹង​ការ​ទៅ​គ្រប់គ្រង​ទីតាំង​រស់នៅ​លើ​ភព​អង្គារ និង​ការ​ភ្ជាប់​ខួរក្បាល​មនុស្ស​ទៅ​កាន់​កុំព្យូទ័រ។

១.ក្នុង​រយៈ​ពេល ៧ ទៅ ១០ ឆ្នាំ នឹង​មាន​ក្រុម​មនុស្ស​ទៅ​បោះ​ទីតាំង​រស់​នៅ​លើ​ភព​អង្គារ:

កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ Musk បាន​ឆ្លើយតប​លើ​គណនី Twitter ថា​រយៈ​ពេល ៧ ទៅ ១០ ឆ្នាំ​បន្ទាប់ នឹង​លេច​ចេញ​ក្រុម​មនុស្ស​ទៅ​បោះ​ទីតាំង​រស់នៅ​លើ​ភព​អង្គារ។ ក្នុង​សារ​ឆ្លើយតប​ដដែល​លោក​ស្រមៃ​ថា​មាន​តាំង​ពី​ក្រុម​អ្នក​វិស្វករ វិចិត្រករ​និង​អ្នក​ចៃ្ន​ប្រឌិត​គ្រប់​ផ្នែក។

រំឭក​ថា​កន្លង​ទៅ SpaceX ក៏​ធ្លាប់​បង្ហាញ​ពី​គោលជំហរ​ក្នុង​ការ​បង្កើត​នូវ​រ៉ុកកែត​ដឹក​អ្នក​ដំណើរ​គ្មាន​មនុស្ស​បើក​ទៅ​កាន់​ភព​អង្គារ​នា​ឆ្នាំ ២០២៤ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​ Musk។

២.ក្នុង​រយៈ​ពេល ១០ ឆ្នាំ​បន្ទាប់​អ្នក​នឹង​អាច​ភ្ជាប់​ខួរក្បាល​ទៅ​កាន់​ប្រព័ន្ធ​កុំព្យូទ័រ:

លោក Elon Musk ក៏​កាន់កាប់​ក្រុមហ៊ុន Neuralink ដែល​កំពុង​អភិវឌ្ឍ​នូវ​ប្រព័ន្ធ​ចំណុច​ប្រទាក់​ខួរក្បាល​ល្បឿន​លឿន​ភ្ជាប់​ទៅ​កុំព្យូទ័រ។ ជោគជ័យ​នេះ​នឹង​ភ្ជាប់​អេឡិចត្រូត​កុំព្យូទ័រ​ទៅ​កាន់​កោសិកា​ប្រសាទ​នៅ​ក្នុង​ខួរ​ក្បាល​របស់​អ្នក ហើយ​មាន​បន្ទះ​ឈីប​និង​បណ្ដុំ​ខ្សែ​តូចៗ​បំពាក់​ជាប់​ទៅ​ផ្នែក​លលាដ៍​ក្បាល។ លោក​មាន​ប្រសាសន៍​ថា៖ "ខ្ញុំ​ជឿ​ថា​រឿង​នេះ​នឹង​ធ្វើ​ទៅ​បាន​ក្នុង​រយៈ​ពេល ១ ទសវត្សរ៍​បន្ទាប់"៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC   ប្រែ​សម្រួល៖ កៅ រក្សា