៥ប្រទេសក្នុងពិភពលោក ទោះយប់ក៏មេឃនៅតែភ្លឺចែងចាំងចម្រុះពណ៌
- 2019-11-01 09:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ប្រទេសក្នុងពិភពលោក ទោះយប់ក៏មេឃនៅតែភ្លឺចែងចាំងចម្រុះពណ៌
ចន្លោះមិនឃើញ
ក្ដីសុបិនរបស់អ្នកទេសចរជាច្រើន ប្រាកដជាចង់ឃើញភាពស្រស់ស្អាតដែលកើតឡើងពីធម្មជាតិ។ ពន្លឺលើមេឃដូចគេចាំងភ្លើងហ្វាពេលយប់ ពិតជារូបភាពកម្រណាស់ដែលកើតឡើងនៅបណ្ដាលប្រទេសមួយចំនួននៅភាគខាងជើងនិងខាងត្បូង។
បាតុភូតនេះត្រូវបានអ្នកវិទ្យាសាស្ត្រពន្យល់ថា មកពីការប៉ះទង្គិចរវាងឧស្ម័នក្នុងបរិយាកាសផែនដីនិងបំណែកថាមពលនៃពន្លឺព្រះអាទិត្យ បង្កឲ្យមានពន្លឺដ៏ស្រស់ស្អាតនេះ ខ្លះចេញជាពណ៌បៃតង ស្វាយ ផ្កាឈូក ឬក្រហមលឿងជាដើម។ ដូច្នេះហើយ ទេសចរជាច្រើនតែងចង់ឃើញបាតុភូតនេះដោយផ្ទាល់ភ្នែក ដែលថ្ងៃនេះ កញ្ញា សូមលើកយកប្រទេសមួយចំនួនដែលមានបាតុភូតអមដោយពន្លឺលើមេឃយ៉ាងទាក់ភ្នែក។
១. ប្រទេសហ្វាំងឡង់
មកដល់ប្រទេសនេះ អ្នកច្បាស់ជាផ្លាស់ប្ដូរទម្លាប់គេងពេលថ្ងៃ ហើយទុកពេលយប់អង្គុយមើលបាតុភូតពន្លឺលើមេឃវិញ។ តំបន់មើលបាតុភូតដ៏ស្រស់ស្អាតនេះ នៅទីក្រុង Lapland នៃភាគខាងជើងប្រទេសហ្វាំងឡង់ ដែលញឹកញាប់កើតឡើងចន្លោះខែសីហាដល់ខែមេសា។
២. ប្រទេសន័រវេស
ពន្លឺលើមេឃចេញជាពណ៌បៃតង ក្នុងទីក្រុង Tromso ដែលទេសចរច្បាស់ជាគាប់ភ្នែកដោយសារទីតាំងនៃបាតុភូតនេះមានជួរភ្នំ អមដោយធម្មជាតិដែលសក្ដិសមបំផុតសម្រាប់អ្នកចូលចិត្តភាពស្ងៀមស្ងាត់។ មួយវិញទៀត ក្នុងទីក្រុង Andenes នៃភាគខាងជើងប្រទេសន័រវេសក៏មានពន្លឺនេះដែរ ដែលអ្នកមើលឃើញកាន់តែច្បាស់នៅពេលយប់ ក្នុងខែកញ្ញា ដល់ខែមិនា។
៣. ប្រទេសដាណឺម៉ាក
តោះ ទៅលេងប្រទេសដាណឺម៉ាក ទោះមានព្យុះម្ដងម្កាលក៏ដោយ។ ទីនេះក៏មានពន្លឺពេលយប់ចម្រុះពណ៌នៅកោះ Faroe នៃភាគខាងជើងមហាសមុទ្រអាត្លង់ទិច។ កុំឲ្យខក ពេលវេលាមើលបាតុភូតនេះល្អបំផុតចន្លោះពាក់កណ្ដាលខែសីហា ដល់ចុងខែមេសា។
៤. ប្រទេសរុស្សី
ទៅលេងប្រទេសរុស្សីជាមួយគ្នា មើលពន្លឺភ្លឺផ្លេកលើអាកាសវេហាពេលរាត្រី ដែលពិតជាស្អាតខ្លាំងនិងគួរឲ្យចងចាំបំផុត។ បើអ្នកបានមកចំខែកុម្ភៈ នៅទីក្រុង Murmansk ភាគខាងជើងនៃប្រទេសរុស្សីជាប់ព្រំដែនប្រទេសហ្វាំងឡង់ នោះជាពេលវេលាល្អដែលពន្លឺយ៉ាងស្រស់ស្អាតនេះចែងចាំង ក្នុងកណ្ដាលហ្វូងធម្មជាតិ។ លើសពីនេះ ក៏មានបឹងមួយអាចឲ្យអ្នកលម្ហែកាយស្ទូចត្រីផងដែរ។
៥. ប្រទេសនូវែសេឡង់
តោះបន្តទៅប្រទេសនូវេសេឡង់ម្ដង ដែលពន្លឺស្អាតអស្ចារ្យនេះនៅភាគខាងត្បូងនៃប្រទេសនូវែសេឡង់។ មិនត្រឹមពោរពេញដោយធម្មជាតិទេ តែក៏ជាឱកាសបានផ្ដិតយករូបភាពកម្រនេះ ហើយបើអ្នកកាន់តែមានសំណាងទៀតនោះ អ្នកនឹងបានឃើញពន្លឺចាំងដូចចេញពីក្រោមដីជះឡើងលើមេឃរាងពងក្រពើដែលមានទទឹងរហូតដល់ ៥ , ០០០ km ដែលបាតុភូតនេះមិនសូវកើតឡើងញឹកញាប់ទេ។ តំបន់ដ៏ពេញនិយមមើលពន្លឺដូចព្រះប្រទាននេះ ច្រើននៅកោះបឹងទឹកថ្លា តំបន់ Invercargill, Stewart Island, the Catlins, and the popular Dunedin. ជាដើម។ ខែដែលល្អបំផុតមើលពន្លឺនេះ គឺនៅខែមិនា៕
ចុចអាន៖ សួនស្នេហ៍ជនបទ កន្លែងយុវវ័យ បន្ទាយមានជ័យ មិនដែលរំលង