មិន​គួរ​ឲ្យ​ជឿ​ត្រឹម ៧​នាទី Barcelona ភ្លាត់​ឲ្យ​គេ​ទាត់​ចូល​ដល់​ទៅ​៣​គ្រាប់

  • 2019-11-03 03:19:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​នាំ​មុខ​កំពូល​តារាង Barcelona បាន​ភ្លាត់​របូត​​ដល់​ទៅ​៣​គ្រាប់​ត្រឹម​៧​នាទី​ បរាជ័យ​ក្រោម​ថ្វី​ជើង​របស់ Levante ៣-១ ក្នុង​សប្ដាហ៍​ទី​១១។

​Lionel Messi ជា​អ្នក​បើក​ឆាក​ឲ្យ​ក្រុម​ភ្ញៀវ Barca នាំ​មុខ ដោយ​បាល់​ប៉េណាល់ទី​នាទី​៣៨។ ប៉ុន្តែ​ឈាន​ដល់​វគ្គ​ទី​ពីរ​ក្រុម​លោក Ernesto Valverde បាន​ជួប​រឿង​កម្រ​កើត​ឡើង ពោល​​​បណ្ដោយ​ឲ្យ Levante វាយ​បក​បាន​វិញ​ដល់​ទៅ​៣​គ្រាប់​ត្រឹម​៧​នាទី​ប៉ុណ្ណោះ។

​៣​គ្រាប់​របស់ Levante ធ្វើ​បាន​ដោយ​កីឡាករ​ Jose Campana, Borja Mayoral និង Nemanja Radoja។ នេះ​ជា​ការ​បរាជ័យ​លើក​ទី​៣​នៃ​១១​ប្រកួត​ក្នុង​លីគ​សម្រាប់​ Barcelona រដូវ​កាល​នេះ។ យ៉ាងណាពួក​គេ​នៅ​តែ​បន្ត​ឈរ​កំពូល​តារាង ខណៈ​ដែល Real Madrid ខកខាន​ឱកាស​ឡើង​ទៅ​ឈរ​លេខ​មួយ​ក្រោយ​លេង​ស្មើ​ជាមួយ Real Betis ០-០ យប់​មិញ៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម