គិត​មក​ទល់​ពេល​នេះ តារាង Top Scorer នៅ​លីគ​អង់គ្លេស​មាន​ស្ថាន​ភាព​យ៉ាង​ណា​ហើយ?

  • 2019-11-04 13:26:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ត្រឹម​សប្ដាហ៍​ទី ១១ នៃ​លីគ​កំពូល​អង់គ្លេស​រដូវ​កាល ២០១៩/២០២០ ខ្សែ​ប្រយុទ្ធ​ Jamie Vardy របស់​ Leicester City កំពុង​នាំ​មុខ​បណ្ដោះ​អាសន្ន​ក្នុង​តារាង Top Scorer ជាមួយ​នឹង​ការ​ស៊ុត​បញ្ចូល​ទី​ចំនួន ១០ គ្រាប់។

ខាង​ក្រោម​ជា​ បណ្ដា​កីឡាករ​ ៥ រូប​ដែល​កំពុង​នាំ​មុខ​ក្នុង​ការ​ស៊ុត​បញ្ចូល​ទី​នៅ​លីគ​កំពូល​អង់គ្លេស គិត​មក​ទល់​ពេល​នេះ​៖

១. ខ្សែ​ប្រយុទ្ធ Jamie Vardy (Leicester City) ស៊ុត​ចូល​ចំនួន ១០ គ្រាប់។

២. ខ្សែ​ប្រយុទ្ធ Tammy Abraham (Chelsea) ស៊ុត​ចូល​ចំនួន ៩ គ្រាប់។

៣. ខ្សែ​ប្រយុទ្ធ Sergio Aguero (Manchester City) ស៊ុត​ចូល​ចំនួន ៩ គ្រាប់។

៤. ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang (Arsenal) ស៊ុត​ចូល​ចំនួន ៨ គ្រាប់។

៥. ខ្សែ​ស្លាប Raheem Sterling (Manchester City) ស៊ុត​ចូល​ចំនួន ៧ គ្រាប់៕

ប្រភព៖ Premier League   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី