គួរឲ្យសរសើរ! ពលរដ្ឋជប៉ុននាំគ្នារៃអង្គាសលុយ សាងសង់ប្រាសាទបេតិកភណ្ឌដែលបានឆេះ ឡើងវិញ

  • 2019-11-05 06:25:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុទ្ធនាការ​រៃ​អង្គាស​លុយ​មួយ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ប្រមូល​ប្រាក់​យក​មក​សាងសង់​ឡើង​វិញ​នូវ​ប្រាសាទ​អាយុកាល​ជាង ៦០០​ឆ្នាំ​ដែល​ត្រូវ​បាន​ឆេះ​ស្ទើរ​តែ​គ្មាន​សល់​កាល​ពី​ថ្ងៃ ៣១​ខែ​តុលា​កន្លង​ទៅ។

យុទ្ធនាការ​នេះ ត្រូវ​បាន​ផ្ដើម​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ដោយ​រដ្ឋាភិបាល​នៃទីក្រុង Naha ក្នុង​អាណា​ខេត្ត Okinawa ដើម្បី​សាងសង់​ប្រាសាទ Shuri ឡើង​វិញ។ យោង​តាម​អភិបាល​ក្រុង Naha អ្នក​ស្រី Mikiko Shiroma ឲ្យដឹង​ថា "ខ្ញុំរំជួលចិត្តយ៉ាងខ្លាំងចំពោះអារម្មណ៍​យក​ចិត្ត​ទុក​ដាក់​របស់​​ប្រជាជន​ដែល​រស់​នៅ​ទាំង​ក្នុង និងក្រៅអាណាខេត្ត ហើយខ្ញុំចង់បង្ហាញការដឹងគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​ពួកគេ។”

បើ​គិត​មក​ទល់​ពេល​នេះ យុទ្ធនាការ​រៃ​អង្គាស​ខាង​លើ ប្រមូល​លុយ​បាន​ជាង ២៥០​លាន​យ៉េន (ជាង ២ ២៩០ ០០០​ដុល្លារ) ហើយ ខណៈ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​តូក្យូ​នឹង​ផ្ដល់​ជំនួយ​បន្ថែម​ទៀត ដោយ​សារ​ការ​សាងសង់​ឡើង​វិញ​ត្រូវ​ចំណាយ​លុយ​ច្រើន​លើស​លប់៕

ប្រភព៖ Japantimes   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម